មកដឹងពីបញ្ហារបួសរបស់ បឹត សង្ឃឹម ដែលឯកឧត្តម ហេង សុឃន បានលើកឡើងជុំវិញរឿងនេះ…

ចាប់តាំងពីមានបញ្ហាដាច់សសៃរ ACL របស់ បឹត សង្ឃឹម ដែលធ្វើឲ្យមានការលើកឡើងជាច្រើនជុំវិញការព្យាបាល លើរូបគេ ពេលនេះឯកឧត្តម ហេង សុឃន អគ្គលេខាធិការសហព័ន្ធកីឡាប្រដាល់គុនខ្មែរ បានប្រកាសពីការព្យាបាលឲ្យដឹងថា ចង់ឲ្យ បឹត សង្ឃឹម ព្យាបាលរបៀបណាក៏បាន តែសុំកុំធ្វើការវះកាត់។ ឯកឧត្តមក៏បានបញ្ជាក់ឲ្យដឹងទៀតថា កីឡាករ ឃីម ឌីម៉ា ក៏ធ្លាប់មានបញ្ហា ACL ជង្គង់ផងដែរ ដោយទទួលការវះកាត់ដល់ទៅ ៣ដង ប៉ុន្តែមិនទាន់អាចច្បាស់ ១០០ភាគរយៈថា អាចចូលសង្វៀនវិញបានឡើយ។

លោកក៏បានបន្ថែមទៀតថា សង្ឃឹម ចង់ព្យាបាលនៅទីណាក៏បានមិនថា ទៅប្រទេសថៃ ឬ ប្រទេសវៀតណាមទេ លោកនិងស្នើរទៅថ្នាក់លើជានិច្ច ប៉ុន្តែឯកឧត្តមឲ្យជំរុញនិងលើកទឹកចិត្តឲ្យព្យាបាលនៅប្រទេសកម្ពុជាច្រើនជាង ដោយមានមន្ទីពេទ្យជាច្រើនសម្រាប់ទទួលកីឡាករដែលរងរបួស។

គួបញ្ជាក់ថា កីឡាករគុនខ្មែរ ដែលធ្លាប់ជួបបញ្ហារបួសសរសៃជង្គង់ មានជាច្រើនរូបដែលអាចត្រូវបញ្ចប់អាជីពរបស់ខ្លួនមានដូចជា កីឡាករជើងចាស់ បឺត ខាំ, អ៊ុំ ចំរើន, ឃីម ឌីម៉ា, ឈឿន ឆៃដែន ហើយអ្នកចុងក្រោយគឺ បឹត សង្ឃឹម នេះតែម្ដង៕

អត្ថបទដែលជាប់ទាក់ទង