អីយ៉ាស់! កីឡាករ Real Madrid ម្នាក់សួរពីជីវិតរបស់ Ronaldo នៅអារ៉ាប់

យោងតាមសារព័ត៌មាន Diario AS បានឲ្យដឹងថា តារាឆ្នើមរបស់ Real Madrid កីឡាករ Karim Benzema បានទាក់ទងទៅកាន់ Cristiano Ronaldo ដើម្បីពិភាក្សាយល់ដឹងពីជីវិតនៅប្រទេសអារ៉ាប៊ីសាអូឌីត ដែលកីឡាករសញ្ជាតិបារាំងរូបនេះក៏ត្រូវបានគេរាយការណ៍ថា ក្លិប Al-Ittihad កំពុងតែទាក់ទងរូបគេទៅលេងលីគកំពូល Saudi Pro League ។

Al-Ittihad ត្រូវបានគេរាយការណ៍ថាបានផ្តល់ឱ្យ Benzema នូវកិច្ចព្រមព្រៀងដែលមានតម្លៃ ២០០លានអឺរ៉ូសម្រាប់ពីររដូវកាល។ ខ្សែ​ប្រយុទ្ធ​រូប​នេះ​ទំនង​ជាស្ទាក់ស្ទើរ​ដែលបន្ត​នៅ​ Real Madrid នៅ​រដូវ​ក្ដៅ​ខាង​មុខ។

Benzema និង Cristiano Ronaldo គឺជាអតីតមិត្តរួមក្រុមនៅ Real Madrid អស់រយៈពេលប្រាំបួនរដូវកាលមុន ពេលកីឡាករព័រទុយហ្គាល់ចាកចេញទៅ Juventus ក្នុង ២០១៨ ពួកគេទាំងពីរបានចូលរួមជាមួយក្លិបស្ដេចសរ ក្នុងទីផ្សារដោះដូរកីឡាកររដូវក្តៅឆ្នាំ ២០០៩។ ហេតុនេះហើយវាមិនគួរមានការភ្ញាក់ផ្អើលទេដែល Benzema បានទាក់ទងអតីតមិត្តរួមក្រុមរបស់គេដើម្បីដឹងពីជីវិតនៅមជ្ឈិមបូព៌ា។

គួរបញ្ជាក់ថា កីឡាករឆ្នើម Karim Benzema គឺជាអ្នកស៊ុតបញ្ចូលទីបានច្រើនជាងគេទីពីរក្នុងប្រវត្តិសាស្ត្ររបស់ក្លិបយក្ស Real Madrid ។ខ្សែប្រយុទ្ធសញ្ជាតិបារាំងរូបនេះស៊ុតបញ្ចូលទីបាន ៣៥៣គ្រាប់ដែលបង្ហាញខ្លួនលើទីលាន ៦៤៧ប្រកួតសម្រាប់ក្លិប៕

អត្ថបទដែលជាប់ទាក់ទង