ជិតបានជួបគ្នាហើយ! Benzema អាចនិងជាន់ដីអារ៉ាប់ជាមួយ Ronaldo

យោងតាមគេហទំព័រ ESPN បានឲ្យដឹងថាខ្សែប្រយុទ្ធឆ្នើម Karim Benzema នឹងចូលរួមជាមួយក្លិប Al Ittihad របស់ប្រទេសអារ៉ាប៊ីសាអូឌីត នៅពេលដែលកិច្ចសន្យាជាមួយក្លិប Real Madrid ផុតកំណត់ក្នុងខែនេះ។ កីឡាករសញ្ជាតិបារាំងត្រូវបានគេផ្សារភ្ជាប់យ៉ាងខ្លាំង ទៅនិងក្រុមស្ថិតក្នុងលីគកំពូល Saudi Pro League ថែមទាំងមានការបង្ហើបឲ្យដឹងថា រូបគេធ្លាប់មានទំនាក់ទំនងជាមួយ Cristiano Ronaldo ដើម្បីសាកសួរពីស្ថានភាពនិង ការរស់នៅតំបន់អារ៉ាប់ទៀតផង នេះប្រហែលជាអាចមានភាគរយៈច្រើនដែលអ្នកទាំងពីរនិងជួបគ្នា។

របាយការណ៍ដដែលបានរាយការណ៍ថា Benzema ត្រូវបានផ្តល់ជូនកិច្ចសន្យារយៈពេលពីរឆ្នាំដែលមានទំហំជាទឹកប្រាក់ប្រមាណ ៤០០លានផោននៃការផ្ទេរទៅកាន់ប្រទេសអារ៉ាប៊ីសាអូឌីតក្នុងខែមករា ទោះជាយ៉ាងណា តារាឆ្នើមរបស់បារាំង ត្រូវបានគេដកស្រង់សំដីបានខ្លះៗថា៖ “ហេតុអ្វី​បាន​ជា​ត្រូវនិយាយ​អំពី​អនាគត​របស់​ខ្ញុំ​ពេល​ខ្ញុំ​នៅ Real Madrid ? បណ្ដាញសង្គមកំពុងតែចុះផ្សាយ ប៉ុន្តែវាមិនមែនជាការពិតទេ”។

គួរបញ្ជាក់ថា កីឡាករ Karim Benzema បានចូលរួមជាមួយក្រុមស្ដេចសរ Real Madrid ដោយចុះកុងត្រាតាំងពីឆ្នាំ ២០០៩ ដែលបានបង្ហាញខ្លួនលើទីលានបាន ៦៤៧ប្រកួតស៊ុតបញ្ចូលទីបាន ៣៥៣គ្រាប់៕

អត្ថបទដែលជាប់ទាក់ទង