កីឡាករ Ryan Gomes ទាត់បញ្ចូលទី ៤គ្រាប់ម្នាក់ឯងក្នុងការប្រកួតបើកឆាកពានរង្វាន់ Futsal Thailand League

កីឡាករ Ryan Gomes ខ្សែប្រយុទ្ធរបស់ Tha Kham Cold Storage FC បង្ហើបថា សប្បាយចិត្តខ្លាំងក្រោយដឹកនាំក្រុមឈ្នះបាន៣ពិន្ទុ និងស៊ុតបញ្ចូលទីបាន៤គ្រាប់ម្នាក់ឯង។ រូបគេបាននិយាយថា មិនយកចិត្តទុកដាក់លើចំនួនគ្រាប់បាល់ផ្ទាល់ខ្លួននោះទេរឿងសំខាន់គឺជួយអោយក្រុមឱ្យទទួលបានជ័យជំនះ។

ប្រភព៖ Futsal Thailand

ក្រុម Tha Kham Cold Storage FC បានយកឈ្នះលើក្រុម Surat Thani ក្នុងលទ្ធផល ៥-៣ គេក្នុងការប្រកួត Futsal Thailand ។ កីឡាករ Ryan Gomes បាននិយាយក្រោយចប់ការប្រកួតថា“ការឈ្នះការប្រកួតលីគគឺមានសារៈសំខាន់ណាស់ឆ្នាំនេះក្រុមនីមួយៗត្រូវប្រកួតស្មើៗគ្នា។ ខ្ញុំរីករាយណាស់ដែលខ្ញុំអាចជួយក្រុមទទួលបាន ៣ ពិន្ទុ និងស៊ុតបញ្ចូលទីបាន ៤ គ្រាប់ អរគុណមិត្តរួមក្រុមរបស់ខ្ញុំដែលបានជួយយើងបង្វែរស្ថានភាព និងការផ្លាស់ប្តូរការប្រកួតដ៏ល្អរបស់គ្រូបង្វឹក Thiago ។ រូបគេបានបន្ថែមទៀតថា“រដូវកាលនេះខ្ញុំចង់ជួយក្រុមឲ្យអស់ពីលទ្ធភាពវាមិនសំខាន់ទេថាតើវាជាការស៊ុតបញ្ចូលទី ឬផ្តល់ជំនួយដល់មិត្តរួមក្រុម ឬត្រូវចូលទៅជួយការពារ ប៉ុន្តែអ្វីដែលសំខាន់បំផុតគឺជ័យជំនះរបស់ក្រុម។ ខ្ញុំ​នឹង​ប្រឹងប្រែង​ឱ្យ​អស់​ពី​សមត្ថភាព​ក្នុង​គ្រប់​ការ​ប្រកួត​សម្រាប់​លទ្ធផល​ជា​រួម​របស់​ក្រុម»។

សម្រាប់កម្មវិធីប្រកួតបន្ទាប់ក្នុង Futsal Thai League 2023 មានផ្សាយទស្សនា Phetchaburi Rajabhat នៅថ្ងៃអាទិត្យ ទី 4 ខែមិថុនា ឆ្នាំ 2023 នៅ Gymnasium 1 សាកលវិទ្យាល័យ Phetchaburi Rajabhat ខេត្ត Phetchaburi វេលាម៉ោង 6:00 ល្ងាច ការផ្សាយផ្ទាល់លើទំព័រ Facebook Futsalthailand, Youtube: Futsal Thailand និងកម្មវិធី T Sports 7 ៕

អត្ថបទដែលជាប់ទាក់ទង