ជំនួស Benzema ឫយ៉ាងណា! Real Madrid ត្រៀមបើកការដេញថ្លៃសម្រាប់ Kane

យោងតាមសារព័ត៌មាន Cadena SER បានឱ្យដឹងថាក្លិប Real Madrid កំពុងរៀបចំការដេញថ្លៃមួយសម្រាប់កីឡាករ Harry Kane នៅប៉ុន្មានថ្ងៃខាងមុខនេះ។ ការដេញថ្លៃ និងត្រូវបានរៀបចំឡើងក្នុងតម្លៃ ៨០លានអឺរ៉ូសម្រាប់ខ្សែប្រយុទ្ធសញ្ជាតិអង់គ្លេស ដែលក្លិបនៅអេស៉្បាញមួយនេះមានបំណងចុះហត្ថលេខាលើខ្សែប្រយុទ្ធវ័យ ២៩ឆ្នាំរយៈពេល ៤ឆ្នាំ។

ការចរចាមួយនេះនឹងចាប់ផ្តើមឆាប់ៗនេះសម្រាប់ Kane រវាង Real Madrid និងប្រធានក្លិប Tottenham Hotspur លោក Daniel Levy។ លោក Florentino Pérez អាច​នឹង​ត្រូវត្រៀម​ខ្លួន​ក្នុង​ការ​ចំណាយនេះ​រហូត​ដល់​ទៅ ១០០លាន​អឺរ៉ូ​ដើម្បីយកកីឡាកររូបនេះមកចូលរួម ​​ប្រសិន​បើលោក Levy សម្រេច​ចិត្ត​ឡើងថ្លៃបន្ត ដូច​ដែលលោកធ្លាប់​ធ្វើ​ជា​ញឹក​ញាប់។

គួរបញ្ជាក់ថា ខ្សែប្រយុទ្ធ Harry Kane គឺជាកីឡាករឆ្នើមមួយរូបរបស់ក្រុមមាន់ខ្នាយមាសសម្រាប់រដូវកាលនេះរូបគេបានបង្ហាញខ្លួនលើទីលាន ៤៩ប្រកួតស៊ុតបញ្ចូលទីបាន ៣២គ្រាប់៕

អត្ថបទដែលជាប់ទាក់ទង