អីយ៉ាស់! ចូលរួមជាមួយក្លិបថ្មីភ្លាម Benzema និយាយបែបនេះថា…

ខ្សែប្រយុទ្ធសញ្ជាតិបារាំង Karim Benzema ថ្មីៗនេះ បានធ្វើការអត្ថាធិប្បាយលើការផ្ទេរ ដែលបញ្ជាក់ពីពេលខាងមុខទៅកាន់ក្លិបអារ៉ាប៊ីសាអូឌីត Al-Ittihad ដោយលើកឡើងថារូបគេនឹងធ្វើអ្វីៗ គ្រប់យ៉ាង ដើម្បីទទួលបានជ័យជម្នះ ជាមួយក្លិបថ្មីរបស់គេ។

កីឡាករវ័យ ៣៥ឆ្នាំរូបនេះ ទើបតែបានបញ្ចប់អាជីពរយៈពេល ១៤ឆ្នាំរបស់គេជាមួយក្លិបយក្សអេស្ប៉ាញ Real Madrid ដើម្បីចុះកិច្ចព្រមព្រៀងថ្មីដែលមានទឹកប្រាក់ជាច្រើនជាមួយនិងម្ចាស់ជើងឯកលីគកំពូល Saudi Pro League ក្លិប Al-Ittihad ដែល Benzema សម្រេចចិត្តជ្រើសរើស​យក​ការ​ប្រជែង​ថ្មី​ដែលស្ថិតនៅ​ឆ្ងាយ​ពី​អឺរ៉ុប ចំពោះការបង្ហាញខ្លួនរបស់ម្ចាស់ពាន ballon d’or ២០២២ ក្នុងនាមជាកីឡាករថ្មីរបស់ក្លិប Al-Ittihad ខ្សែប្រយុទ្ធជើងចាស់រូបនេះបានបញ្ជាក់ពីឆន្ទៈក្នុងការជួយក្រុមអារ៉ាប៊ីសាអូឌីតឱ្យឈ្នះពានរង្វាន់ច្រើនបន្ថែមទៀតផងដែរ។

ថ្លែងក្នុងកិច្ចសម្ភាសន៍ពេលបញ្ចប់កុងត្រាជាមួយក្លិបស្ដេចសរ Benzema បាននិយាយថា៖ “វា​ជា​បញ្ហា​ប្រឈម​ថ្មី​សម្រាប់​ខ្ញុំ ជីវិត​ថ្មី ហើយ​ខ្ញុំ​មិន​អាច​រង់​ចាំ​ដើម្បី​ចាប់​ផ្តើម​ការហ្វឹក​ហាត់​បាន​ទេ ហើយ​ខ្ញុំនិងធ្វើអ្វីគ្រប់យ៉ាងដែលខ្ញុំអាចធ្វើបាន ដើម្បីឈ្នះពានរង្វាន់ឲ្យកាន់តែច្រើន រកគ្រាប់បាល់ឲ្យកាន់តែច្រើន ដើម្បីបង្ហាញពីទេពកោសល្យរបស់ខ្ញុំ ដើម្បីផ្គាប់ចិត្តអ្នកគាំទ្រ ក្លឹបប្រធាន និងអ្នកទាំងអស់គ្នានៅទីនេះ។

គួរបញ្ជាក់ថា កីឡាករ Karim Benzema បានចុះហត្ថលេខាលើកិច្ចសន្យារយៈពេល ៣ឆ្នាំជាមួយក្លិប Al-Ittihad ដែលអាចឱ្យរូបគេរកប្រាក់ចំណូលបានជិត ២០០លានអឺរ៉ូក្នុងមួយឆ្នាំ៕

អត្ថបទដែលជាប់ទាក់ទង