អបអរសាទរ ដល់កីឡាករគុនខ្មែរ ដែលបានទៅផ្សព្វផ្សាយនៅបារាំង ពេលនេះទទួល ឯកសារ Visa ជោគជ័យអស់ហើយ…

អបអរសាទរ ដល់កីឡាករគុនខ្មែរ ដែលបានទៅផ្សព្វផ្សាយប្រដាល់គុនខ្មែនៅប្រទេសបារាំង ពេលនេះពួកគាត់ទទួលបាន ឯកសារ Visa ជោគជ័យអស់ហើយ ដោយក្នុងនោះមានដូចជា៖
មឿន សុខហ៊ុច
– អេលីត សាន់
– អេលីត សម្ពស្ស
– ពេជ្រ សម្បត្តិ
 លោកគ្រូ ស៊ន​ អេលីត ក៏បាននិយាយថា៖

 ខ្ញុំបាទ​ ស៊ន​ អេលីត​ រួមទាំងកីឡាករប្រដាល់គុនខ្មែរ​ ទាំង ៤នាក់រូប​ សូមថ្លែងអំណរគុណជូនចំពោះឯកឧត្តម​បណ្ឌិត​ ហ៊ុន​ ម៉ាណែត​ ដែលមានឯកឧត្តម​ ហួត​ ហាក់​ ប្រធានក្រុមការងាររៀបចំអង្គការចាត់តាំងយុវជនប្រចាំទ្វីបអ៉ឺរ៉ុប​ ជាពិសេសឯកឧត្តម​ ផូ​ ផារិទ្ធ​ ប្រធានក្រុមការងារទទួលបន្ទុក​នៅ Val doire95230 និង Bussy Saint Georges77 នៃតំបន់អ៉ីដឺហ្វ្រង់​ និងតំបន់​ Centre Val deloire ប្រចាំប្រទេសបារាំង​ និងសមាជិកនៃក្រុមការងារទាំងអស់ដែលបានជួយសម្របសម្រួល​ និងសូមថ្លែងអំណរគុណចំពោះស្ថានទូតខ្មែរប្រចាំប្រទេសបារាំង​ ដែលបានធ្វេីកំណត់ទូតឲ្យយេីងខ្ញុំទាំងអស់គ្នាមានឱកាសចេញទៅប្រកួតប្រដាល់គុនខ្មែរនៅប្រទេសបារាំង​ នាថ្ងៃទី២៤​ ខែមិថុនា​ ឆ្នាំ២០២៣​ នឹងមានផ្សាយជូនទស្សនាផ្ទាល់តាមរយះ​ page Sorn Elit ស៊ន​ អេលីត​ (kun khmer) របស់យេីងខ្ញុំផ្ទាល ។

គួបញ្ជាក់ផងដែរថា៖ ការប្រកួតប្រដាល់គុនខ្មែរ អលស្តារ នឹងត្រូវធ្វើឡើងនៅថ្ងៃទី ២៤ ខែមិថុនា​ ឆ្នាំ២០២៣​ ខាងមុននេះហើយ៕

អត្ថបទដែលជាប់ទាក់ទង