WOW! ដំណឹងល្អសម្រាប់អ្នកគាំទ្រ គុនខ្មែរ ហើយ…

ថ្ងៃនេះមានដំណឹងល្អមួយសម្រាប់អ្នកគាំទ្រ គុនខ្មែរ ពាក់ព័ន្ធជាមួយនឹងកីឡាករ សុខធី ហៅ កាកា ដែលកំពុងតែរស់នៅប្រទេសថៃ និងកំពុងជួបនូវវិបត្តិសេដ្ឋកិច្ច ដោយឥឡូវនេះលោកឧកញ៉ា ស្រី ចាន់ថន បានដោះស្រាយ ជាមួយភាគីពាក់ព័ន្ធ ទាំងក្រៅនិងក្នុងស្រុករួចអស់ហើយ ដូច្នេះកីឡាករ សុខធី អាចនឹងវិលមកប្រទេសកម្ពុជា នាពេលឆាប់ៗខាងមុខនេះ។

ក្នុងនោះលោកឧកញ៉ា ស្រី ចាន់ថន ក៏បាននិយយាថា៖

ជម្រាបសួរបងប្អូនជាទីគោរពស្រឡាញ់ ទាំងអស់គ្នា! ថ្ងៃនេះខ្ញុំបាទមានដំណឹងល្អមួយសម្រាប់គុនខ្មែររបស់យើងពាក់ព័ន្ធជាមួយនឹងកីឡាករ សុខធី ហៅ កាកា ដែលកំពុងតែរស់នៅប្រទេសថៃ និងកំពុងជួបនូវវិបត្តិសេដ្ឋកិច្ច។ ពេលនេះ ខ្ញុំបានដោះស្រាយ ជាមួយភាគីពាក់ព័ន្ធ ទាំងក្រៅនិងក្នុងស្រុករួចហើយ។ ដូច្នេះកីឡាករ សុខធី ហៅ កាកា អាចនឹងវិលមកប្រទេសកម្ពុជាយើងនាពេលឆាប់ៗខាងមុខ ព្រោះពេលនេះគាត់កំពុងតែដោះស្រាយបញ្ហាផ្ទាល់ខ្លួននៅទីនោះឲ្យដាច់ស្រេចជាមុនសិន។
ខ្ញុំសូមអរគុណទៅដល់បងប្អូនជូនរួមជាតិទាំងអស់គ្នា ទាំងក្នុងនិងក្រៅប្រទេស ដែលបានគាំទ្ររូបខ្ញុំ ទាំងនេះគឺជាកម្លាំងចិត្តដ៏មហិមា និងខ្លាំងក្លាបំផុតសម្រាប់ខ្ញុំបាទ។
ដោយក្ដីគោរពនិងស្រឡាញ់បំផុតពីខ្ញុំបាទ ស្រី ចាន់ថន

គួបញ្ជាក់ផងដែរថា៖  កីឡាករ សុខធី ហៅ កាកា និងត្រូវឡេីងប្រកួតនៅក្នុងកម្មវិធីធំមួយនៃទឹកដីសៀម នាដេីមខែក្រោយនេះ ហើយក៏ជាលេីកចុងក្រោយរបស់គាត់ផងដែរ ក្នុងន័យលាប្រិយមិត្តអ្នកគាំទ្ររបស់ខ្លួនមុននិងនាំប្រពន្ធកូនមករស់នៅកម្ពុជាវិញ៕

អត្ថបទដែលជាប់ទាក់ទង