ចប់ហើយ! ពេលនេះ កីឡាករ ឡៅ​ ចិត្រា មិនបានទៅប្រកួតជាមួយ ស៉ីង​ មុន្នី​ នៅទីក្រុងហុងកុង ប្រទេសចិន នោះទេ…

ពេលនេះ កីឡាករ ឡៅ​ ចិត្រា​ នឹងត្រូវខកខានទៅប្រកួតនៅទីក្រុងហុងកុង ប្រទេសចិន នាថ្ងៃទី១៣ ខែមិថុនា ដោយសារតែ​បញ្ហាទម្ងន់ខុសគ្នាមិនអាចសម្របសម្រួលបាន ពោលគឺ កីឡាករ​ ឡៅ​ ចិត្រា​ មានទម្ងន់​ ៦៤-៦៥គីឡូក្រាម ហើយកីឡាករ ស៉ីង​ មុន្នី​ មានទម្ងន់​ ៦៨-៦៩គីឡូក្រាម ដោយសារតែ ចិត្រា ឡើងគីឡូមិនកើត មុន្នី​ ចុះគីឡូមិនបាន ដូច្នេះ​ហើយ ទើបក្លិប KKWC សម្រេចបញ្ជូនតែកីឡាករជនជាតិ​អេហ្សីប​ MOAZ EISAYED តំណាងឲ្យគុនខ្មែរ ទៅចូលរួមប្រកួតជាមួយកីឡា​ករ KING SUEN  តែម្នាក់ប៉ុណ្ណោះ។

ក្នុងនោះលោកឧកញ៉ា ស្រី ចាន់ថន ក៏បាននិយាយថា៖

ជម្រាបសួរពុកម៉ែបងប្អូនជាទីគោរពស្រឡាញ់! ថ្ងៃនេះក្លិប Kun Khmer World Champion សូមជម្រាបជូនអំពីមូលហេតុដែលខកខាននាំយកកីឡាករ​ ឡៅ​ ចិត្រា​ ទៅប្រកួតនៅទីក្រុងហុងកុង ប្រទេសចិន នាថ្ងៃទី១៣ ខែមិថុនា ដោយសារតែ​បញ្ហាទម្ងន់ខុសគ្នាមិនអាចសម្របសម្រួលបាន។
គឺថា កីឡាករ​ ឡៅ​ ចិត្រា​ មានទម្ងន់​ ៦៤-៦៥គីឡូ ក្រាម ហើយ ស៉ីង​ មុន្នី​ ៦៨-៦៩ ពោលគឺយើងឡើងមិនកើត គេចុះមិនបាន។ ដូច្នេះ​ហើយ ទើបក្លិប KKWC សម្រេចបញ្ជូនតែកីឡាករជនជាតិ​អេហ្សីប​ MOAZ EISAYED តំណាងឲ្យគុនខ្មែររបស់យើង ទៅចូលរួមប្រកួតជាមួយកីឡា​ករ KING SUEN តែម្នាក់គត់។
សង្ឃឹមថាបងប្អូនអ្នកគាំទ្រគុនខ្មែរ នឹងយោគយល់អធ្យាស្រ័យ ចំពោះបញ្ហាមួយនេះ។ សូមបងប្អូនជួយ ស៊ែរ និងចូលរួមគាំទ្រលើកទឹកចិត្តដល់កីឡាករគុនខ្មែររបស់យើងផង។
ដោយក្ដីគោរពនិងស្រឡាញ់បំផុតពីខ្ញុំបាទ ស្រី ចាន់ថន។
គួបញ្ជាក់ផងដែរថា កីឡាករ ឡៅ​ ចិត្រា នឹងត្រូវទៅប្រកួតកីឡាករ ស៉ីង​ មុន្នី​ នៅថ្ងៃទី ១៣ ខែមិថុនា ឆ្នាំ ២០២៣ ខាងមុខនេះហើយ ប៉ុន្តែត្រូវខកខានទៅវិញ ដោយសារតែខុសទម្ងន់គ្នា ពោលគឺ ឡៅ​ ចិត្រា​ មានទម្ងន់ ៦៤-៦៥គីឡូក្រាម ហើយ ស៉ីង​ មុន្នី​ មានទម្ងន់​ ៦៨-៦៩គីឡូក្រាម ៕
អត្ថបទដែលជាប់ទាក់ទង