ខ្សែប្រយុទ្ធ Kylian Mbappe មិនបន្តកុងត្រាជាមួយក្លិបរហូតដល់២០២៥ ឡើយ
ខ្សែប្រយុទ្ធ Kylian Mbappe ត្រូវបានសារព័ត៌មានបារាំង L’Équipé ចុះផ្សាយថារូបគេនឹងមិនបន្តកុងត្រាជាមួយក្លិបរហូតដល់២០២៥ ឡើយ ដូច្នេះមានន័យថាកុងត្រារបស់ Mbappe ជាមួយ PSG នឹងផុតកំណត់នៅខែមិថុនា ឆ្នាំ២០២៤ ខាងមុខនេះ ។
មានពាក្យចចាមអារ៉ាមជាច្រើនបាននិយាយថាកីឡាករ Mbappe បានបង្ហាញអារម្មណ៍មិនសប្បាយចិត្តជាមួយនឹងក្លិបក្នុងពេលបច្ចុប្បន្ននេះទេ រូបគេចង់ចាកចេញពីក្រុម PSG មួយនេះនៅរដូវកាលក្រោយនឹងមិនបន្តកុងត្រាជាមួយក្លិបរហូតដល់ឆ្នាំ២០២៥ នោះទេ ចំណែកឯភ្នាក់ងារក្រុមបាល់ទាត់ Paris Saint Germain បច្ចុប្បន្នកំពុងធ្វើការចរចារជាមួយនឹងកីឡាកររូបនេះដើម្បីអោយគាត់បន្តកុងត្រាដល់ ២០២៥ ប៉ុន្តែបើការចរចារមួយនេះត្រូវបានបរាជ័យក្លិបនឹងបង្ខំចិត្តលក់រូបគេនៅរដូវកាលនេះតែម្តង ។
គួរបញ្ចាក់ផងដែរថាកីឡាករ Kylian Mbappe បានមកចូលរួមជាមួយក្លិប Paris Saint Germain តាំងពីឆ្នាំ ២០១៧មក ហើយលេងឲ្យក្លិបសរុបចំនួន ២៦០ដង និងស៊ុតចូលចំនួន ២១២ គ្រាប់ ៕