WOW! ជិតបានឃើញសង្វៀនគុនខ្មែរជើងឯកពិភពលោកហើយបងប្អូន…
នៅថ្ងៃទី ១៥ ខែមិថុនា ឆ្នាំ២០២៣ ស្អែកនេះ ក្លិបគុនខ្មែរជើងឯកពិភពលោក របស់លោកឧកញ៉ា ស្រី ចាន់ថន នឹងចុះ (MOU) ជាផ្លូវការជាមួយក្លិបប្រដាល់ (KKGP) របស់វៀតណាម ដើម្បីត្រៀមបើកការប្រកួត ហើយ។
ក្នុងនោះលោកឧកញ៉ា ស្រី ចាន់ថន បាននិយាយថា៖
ជំរាបសួរបងប្អូនជាទីគោរពស្រឡាញ់ ទាំងអស់គ្នាថ្ងៃទី ១៥ ខែ០៦ ឆ្នាំ២០២៣ ស្អែកនេះ (ក្លិបគុនខ្មែរជើងឯកពិភពលោក) របស់យើងនិងធ្វើកាចុះ (MOU) ជាផ្លូវការជាមួយក្លិបប្រដាល់ (KKGP) របស់វៀតណាមហើយបងប្អូន។ដោយក្ដីគោរពនិងស្រឡាញ់បំផុតពីខ្ញុំបាទ ស្រី ចាន់ថន