គ្រូបង្វឹក បង់ក្លាដែស និយាយអ្វីខ្លះមុនប៉ះ កម្ពុជា នៅរាត្រីនេះ?

ក្រុមជម្រើសជាតិកម្ពុជា និងត្រូវបើកទ្វាកីឡដ្ឋានជាតិអូឡាំពិកទទួលស្វាគមន៍ក្រុមជម្រើសជាតិបង់ក្លាដែស ក្នុងការប្រកួតមិត្តភាពអន្តរជាតិនៅថ្ងៃនេះវេលាម៉ោង ៧:០០នាទីយប់ ខណៈគ្រូបង្វឹករបស់ក្រុមបង់ក្លាដែស ថាប៉ះគ្នាលើកនេះក្រុមកម្ពុជាមានកីឡាករល្អៗច្រើនបើធៀបទៅការប្រកួតលើកមុន ។

លោក Javier Cabrera  គ្រូបង្វឹកក្រុម បង់ក្លាដែស បាននិយាយក្នុងបទសម្ភាសន៍កាលពីម្សិលមិញថាក្រុម បង់ក្លាដែស នៅតែរៀបចំតាមយុទ្ធសាស្រ្តដដែលសម្រាប់ការប្រកួតថ្ងៃនេះគាត់ដឹងថាលើកនេះកម្ពុជា មានការផ្លាស់ប្ដូរបើធៀបទៅនឹងខែកញ្ញាកន្លងទៅ លោក Javier Cabrera បានបន្ថែមទៀតថាយើងស្គាល់កីឡាករច្បាស់ពី វឌ្ឍនាកា រូបគេក៏នឹងមានមុខផងដែរក្នុងការប្រកួតនេះ ប៉ុន្តែសម្រាប់យើង យើងមិនចង់និយាយច្រើនអំពីកីឡាកររូបនេះទេ យើងដឹងត្រឹមថាគេជាកីឡាករដ៏មានគុណភាពបំផុតរបស់កម្ពុជា ៕

គួរបញ្ចាក់ផងដែលថាការប្រកួតចុងក្រោយរវាងក្រុមទាំង២ ដែលធ្វើឡើងនៅទឹកដីកម្ពុជាកាលពីចុងឆ្នាំ២០២២ ដោយកាលនោះក្រុមគោព្រៃកម្ពុជា ចាញ់ក្រុមជម្រើសជាតិបង់ក្លាដែស ក្នុងលទ្ធផល ១-០ ចុះសម្រាប់រាត្រីនេះតើ កម្ពុជា អាចយកឈ្នះលើ បង់ក្លាដែស បានដែរឬទេ ?

អត្ថបទដែលជាប់ទាក់ទង