លោក Félix Dalmas និយាយថាកីឡាករ ចាន់ វឌ្ឍនាកា គាត់ចាត់ទុកលើសពីកីឡាករសម្រាប់ការប្រកួតថ្ងៃនេះ

កីឡាករ ចាន់ វឌ្ឍនាកា ត្រូវបានកោះហៅចូលជម្រើសជាតិសារជាថ្មីក្រោមការដឹកនាំដោយលោក Félix Dalmas បើទោះជារូបគេមិនសូវបានបង្ហាញខ្លួនញឹកញាប់ជាមួយនឹងក្រុមរបស់គេដោយសារតែបញ្ហារបួសញាំញី ។

លោក Félix Dalmas ប្រាប់សារព័ត៌មានកាលពីម្សិលមិញនេះដោយលោកបានបញ្ចាក់ពីការជ្រើសរើសកីឡាករ ចាន់ វឌ្ឍនាកា ចូលរួមជាមួយក្រុមជម្រើសជាតិ កម្ពុជា សារជាថ្មីគឺលើសពីតម្រូវការក្នុងការលេងលើទីលាន បន្ទាប់ពីកីឡាកររូបនេះបានរបួសហើយត្រូវសម្រាកព្យាបាលរយៈពេលជាងមួយឆ្នាំហើយ គាត់បានបន្ថែមទៀតថាតួនាទីរបស់ វឌ្ឍនាកា មិនមែនត្រឹមតែលេងនៅលើទីលានប៉ុណ្ណោះទេ ខ្ញុំចង់ឲ្យគាត់ជួយចែករំលែក បង្រៀន និងផ្តល់បទពិសោធន៍ដល់កីឡាករក្មេងជាច្រើនទៀត ។

គួរបញ្ចាក់ផងដែលថាក្រុមជម្រើសជាតិកម្ពុជា នឹងត្រូវប្រកួតជាមួយក្រុមជម្រើសជាតិបង់ក្លាដែស វេលាម៉ោង ៧:០០នាទីយប់នេះតទៅ នៅពហុកីឡដ្ឋានជាតិអូឡាំពិក ៕

អត្ថបទដែលជាប់ទាក់ទង