កីឡាករ គួច សុកុម្ភៈ ប្រាប់មូលហេតុដែលលោកមិនទាន់ឈប់ពីក្រុមជម្រើសជាតិ

កីឡាករ គួច សុកុម្ភៈ ក្នុងនាមជារៀមច្បងមួយរូបនៅក្នុងក្រុមជម្រើសជាតិ កម្ពុជា ត្រូវបានលោកគ្រូ Félix Dalmas តែងតាំងកីឡាកររូបនេះអោយក្លាយជាប្រធានក្រុមសម្រាប់ការប្រកួតមិត្តភាពរវាង កម្ពុជា និង បង់ក្លាដែស នៅរាត្រីយប់នេះ ។

កីឡាករចាស់វស្សា គួច សុកុម្ភៈ និយាយពីមូលហេតុមិនទាន់ឈប់ពីជម្រើសជាតិ ក្នុងពេលធ្វើសន្និសីទត្រៀមប្រកួតទល់និង បង់ក្លាដែស កាលពីម្សិលមិញថា បាល់ទាត់ជាអាជីពគឺជាការងាររបស់ខ្ញុំហើយយើងត្រូវគិតពីវារហូត គាត់បានបន្ថែមទៀតថាខ្ញុំមិនទាន់ឈប់ពីក្រុមជម្រើសជាតិ ដោយសារតែខ្ញុំមិនដែលខ្វល់ពីការជាប់ឬមិនជាប់នៅក្នុងក្រុមជម្រើសជាតិឡើយ ប៉ុន្តែខ្ញុំនៅតែបន្តខិតខំនៅលើទីលាន និងខិតខំប្រឹងប្រែងហ្វឹកហាត់រៀងរាល់ថ្ងៃ ។

គួរបញ្ចាក់ផងដែលថាកីឡាករ គួច សុកុម្ភៈ បច្ចុប្បន្នមានវ័យ ៣៦ឆ្នាំ ហើយបើធៀបទៅកីឡាករផ្សេងៗទៀតនៅក្នុងក្រុមជម្រើសជាតិកម្ពុជា គាត់បានក្លាយជាកីឡាករដែលមានអាយុច្រើនជាងគេបង្អស់សម្រាប់ក្រុមក្នុងការប្រកួតរាត្រីនេះ ៕

អត្ថបទដែលជាប់ទាក់ទង