យុវជន Dome Kasidej បន្តហ្វឹកហាត់នៅថ្នាល LaLiga ១ឆ្នាំទៀត
បាល់ទាត់ខ្មែរ៖ Dome Kasidej ដែលមិត្តអ្នកអានដឹងហើយថាជាកូនប្រុសច្បងរបស់អ្នកស្រីប្រធានក្លិបបឹងកេត ពុធ ធីតា បានបញ្ចប់ការសិក្សារថ្នាក់ទី ៩ ឡើងទៅថ្នាក់ទី ១០ នៅសាលាបាល់ទាត់ LaLiga របស់ប្រទេសអេស្ប៉ាញ ។
អ្វីដែលពិសេសផងនោះដែរ យុវជន DOME ទទួលបានការសរសើរពីសំណាក់ក្រុមការងារគ្រូបង្វឹករបស់សាលាបាល់ទាត់ក្នុងនាមជាកីឡាករដែលមានវិន័យល្អ សីលធម៌ល្អ ការរៀនសូត្រពូកែ ដូច្នេះរូបគេនឹងនៅបន្តការសិក្សា ព្រមទាំងទទួលការហ្វឹកហាត់នៅទីនោះរយះពេល១ឆ្នាំបន្ថែមទៀត ៕