អ្នកគាំទ្រម្នាក់ឲ្យគំនិតថា បាល់ទាត់ខ្មែរបើបង្កើតឲ្យមានលីគប្រកួតតាមបណ្តាខណ្ឌទាំង១៤ កាន់តែល្អ (Video inside)

បាល់ទាត់ខ្មែរបច្ចុប្បន្ន មានការរីកចម្រើនគួរឲ្យកត់សំគាល់ បើប្រៀបធៀបទៅនិងអតីតកាលកន្លងទៅ ប៉ុន្តែបើប្រៀបធៀបទៅនិងប្រទេសជិតខាង យើងមិនទាន់អាចប្រៀបធៀបជាមួយគេបាននោះទេ ខណៈថៃ គេមានក្លិប Futsal និងកីឡាក Futsal គេក៏ស្តង់ដា ហើយគេមានគ្រូហ្វឹកល្អៗ និងច្រើននាក់ ក្នុងនោះ គេមានការប្រកួតពានសំរាប់យុវជនថ្នាលគៀរនឹងជើង ចំណែកអាជ្ញាកណ្តាលគេក៏ professional បើនិយាយពី Sponsor អ្នកឧតប្ថម្ភគេក៏មិនដឹងយកទៅណាអស់ ទន្ទឹមនឹងយើងនៅមានកម្រិតតិចតូចនៅឡើយ សម្រាប់បាល់ទាត់ Futsal។

ជុំវិញរឿងនេះ លោក សៀន ច័ន្ធរតនា ជាអ្នកធ្លាប់មានបទពិសោធន៍លើបាល់ទាត់ថ្នាលយុវជន និងជាអ្នកគាំទ្របាល់ទាត់ខ្មែរមួយរូបលោកបានសម្តែងអារម្មណ៍ថា សម្រាប់វិស័យបាល់ទាត់ខ្មែរ បើអាចបង្កើតឲ្យមានលីគឲ្យបានច្រើន ជាពិសេសចាប់ពីលីគថ្នាលយុវជនតាមបណ្តាខណ្ឌទាំង១៤ ក្នុងរាជធានីភ្នំពេញឡើងមក និងកៀគរជ្រុំជ្រែងគ្នាឧបត្ថម្ភ បណ្តុះបណ្តាល និងបង្កើតឲ្យមានការប្រកួតដណ្តើមពានលីគតាមបណ្តាខណ្ឌ និងតាមខណ្ឌនីមួយៗ ត្រូវបង្កើតឲ្យមានតារាស្ដង់ដាមួយ សម្រាប់រៀបចំការហ្វឹកហាត់នៅចន្លោះម៉ោង ៧ដល់ម៉ោង ៩ ឬ ១០ យប់ ជាប្រចាំថ្ងៃ មិនយូរទេ ត្រឹមតែ ៥ឆ្នាំទៅមុខ វិស័យនេះ នឹងរីកចម្រើនកាន់តែខ្លាំង។

លោកបានបន្តថា ការលេងកីឡា គឺនាំមកនូវសុខភាពល្អ និងផ្សារភ្ជាប់ទំនាក់ទំនង បង្កើតនូវមិត្តភាព និង សាមគ្គីភាព ដែលមានសារសំខាន់ក្នុងការរស់នៅប្រចាំថ្ងៃរបស់យុវជនមិនអាចខ្វះបាន ហើយជាពិសេសនោះ គឺស្របតាមគោលនយោបាលរបស់រាជរដ្ឋាពិបាលកម្ពុជា ដោយមានសម្តេចតេជោ ជាបិតាសន្តិភាព និងបានបង្កើតពាក្យស្លោកសម្រាប់ព្រឹត្តិការណ៍ដ៏អស្ចារ្យ កីឡាអាស៊ានលើកទី៣២ ដែលធ្វើជាឡើងនៅលើទឹកដីកម្ពុជាផ្ទាល់ នាពេលកន្លងទៅថ្មីៗនេះផងដែរ “កីឡារស់ក្នុងសន្តិភាព”។

គួររំឭកថា សម្រាប់យុវជន ដែលស្រលាញ់ចូលចិត្ត ចង់ហ្វឹកហាត់បាល់ទាត់ក្នុងថ្នាលយុវជន អាចទំនាក់ទំនងទៅ លីគ មករ ដែលមាន Page ផ្លូវការឈ្មោះ Makor Futsal League និងតាមរយៈលេខទូរសព្ទ 0966863190-087229291 និងសូមបញ្ជាក់ថា មករ អរីណា ក៏មានទីលានសម្រាប់ជួលហ្វឹកហាត់ លោកអ្នកអាចទំនងតាមទូរសព្ទ ឬផេកខាងលើផងដែរ ដោយមានទីតាំងនៅជិតផ្សារដីហ៊ុយ ខណ្ឌសែន ៕

អត្ថបទដែលជាប់ទាក់ទង