អីយ៉ាស់! Benzema ធ្វើរឿងមួយនេះដែលធ្វើឲ្យអ្នកគាំទ្រ Real Madrid រិះគុណជាខ្លាំង

កីឡាករ Karim Benzema ត្រូវបានគេដឹងថា បានឈប់តាមដានគណនី Instagram របស់ Real Madrid បន្ទាប់ពីផ្ទេរទៅកាន់ក្លិប Al-Ittihad ធ្វើឲ្យអ្នកគាំទ្រនៅលើបណ្ដាញសង្គម Twitter មានការខឹងសម្បារយ៉ាងខ្លាំងក្រោយឃើញបែបនេះ។

ថ្មីៗនេះខ្សែប្រយុទ្ធសញ្ជាតិបារាំង បានចាកចេញពីទឹកដី Santiago Bernabéu បន្ទាប់ពីចូលរួមជាមួយបានជាង ១៣ រដូវកាលចាប់តាំងពីផ្ទេរពីក្លិប Olympique Lyon ក្នុងឆ្នាំ ២០០៩ ជាការពិតណាស់ Benzema ត្រូវ​បាន​គេ​ចាត់​ទុក​ថា​ជា​កីឡាករ​ដ៏​អស្ចារ្យ​បំផុត​មិន​ធ្លាប់​មាន​របស់​ក្លិបដែលអាចឈ្នះ Champions League ចំនួនប្រាំដង។

ទោះជាយ៉ាងណា បើយោងតាមគណនី Twitter បានចុះផ្សាយថា តារាឆ្នើមវ័យ ៣៥ ឆ្នាំបានឈប់តាមដាន Instagram របស់ Real Madrid ដែលការឈប់តាមដាននេះមិនដឹងថារូបគេធ្វើឡើងតាំងពីពេលណាមកនោះទេ ដែលធ្វើឲ្យអ្នកគាំទ្ររបស់ក្រុមស្ដេចសរមានការ​ប្រតិកម្មជាខ្លាំង។

គួរបញ្ជាក់ថា Karim Benzema សម្រេចបន្តអាជីពរបស់ខ្លួននៅទឹកដីអារ៉ាប៊ីសាអូឌីត ដោយចាកចេញពីប្រទេសអេស៉្បាញយ៉ាងគួរឲ្យភ្ញាកផ្អើល ដោយការសម្រេចចិត្តនេះរូបគេបានលើកឡើងថាមិនមែនដោយសារតែលុយឡើយ៕ ប្រភព៖ sportskeeda

អត្ថបទដែលជាប់ទាក់ទង