PSG ដាក់តម្លៃផ្ទេរលើកីឡាករ Mbappe ហើយ

ក្រុម Paris Saint-Germain យល់ព្រមបើកភ្លើងខៀវអោយកីឡាករ Mbappe ចាកចេញនៅរដូវកាលនេះហើយ ចំណែកឯ Real Madrid ជាក្លិបដែលមានភាគរយខ្ពស់ក្នុងការចុះកុងត្រានាំយកកីឡាករូបនេះចូលរួមជាមួយខ្លួន ។

បើយោងតាម​សារព័ត៌មាន​ L’Équipé  របស់ប្រទេសបារាំងបានចុះផ្សាយថាពេលនេះក្លិប PSG បានដាក់តម្លៃប្រមាណ ២០០លានអឺរ៉ូឯណ្ណោះបើសិនជាមានក្លិបណាចង់បានខ្សែប្រយុទ្ធរបស់ប្រទេស បារាំងរូបនេះ បច្ចុប្បន្នកីឡាករ Kylian Mbappe មិនសូវសប្បាយចិត្តជាមួយនឹងក្លិបមួយនេះនោះទេដោយរូបគេពិតជាចង់ចាកចេញកាន់តែឆាប់គឺកាន់តែល្អ តាមប្រភពដដែលបានបន្ថែមទៀតថាក្លិបអធិរាជស Real Madrid នៅតែចញ្ចឹមកូនចិត្តចង់បានកីឡាកររូបនេះមកចូលរួមក្រុមជាមួយនឹងពួកគេ ប៉ុន្តែក្លិបមកពីប្រទេស អេស្ប៉ាញ នេះហ៊ានចំណាយទឹកប្រាក់ត្រឹមតែ ១៥០លានអឺរ៉ូប៉ុណ្ណោះក្នុងសំណើផ្តល់អោយក្លិប PSG ។

គួរបញ្ជាក់ផងដែរថាកីឡាករ Kylian Mbappe បាន​មក​ចូល​រួម​ជាមួយ PSG កាល​ពី​ឆ្នាំ ២០១៧ ហើយ​លេង​ឲ្យ​ក្លិប​សរុប​ចំនួន ២៦០ ដង និង​ស៊ុត​ចូល ២១២ គ្រាប់។

អត្ថបទដែលជាប់ទាក់ទង