Man City ដាក់សំណើដេញថ្លៃជាផ្លូវការសម្រាប់ Declan Rice

ក្លិប Manchester City បាន​ដាក់​សំណើ​ជា​ផ្លូវ​ការ​ដើម្បីនាំយក ​ប្រធាន​ក្រុម West Ham United កីឡាករ Declan Rice ដោយម្ចាស់ជើងឯក Premier League បានស្នើទិញខ្សែបម្រើរូបនេះដំបូងប្រមាណ ៨០ លានផោនជាមួយនិងការបន្ថែមជាង ១០ លានផោនទៀត។

យោងតាមការចេញផ្សាយរបស់អ្នកកាសែតអ៊ីតាលី លោក Fabrizio Romano បានឲ្យដឹងថា ក្លិប Arsenal នឹងប្រជែងជាមួយក្រុមមេឃខៀវក្នុងការដណ្ដើមយកកីឡាករសញ្ជាតិអង់គ្លេសឲ្យបានបន្ទាប់ពីបរាជ័យពីរដងរួចមកហើយ ដោយក្រុមកាំភ្លើងធំនឹងដាក់ដេញថ្លៃសាជាថ្មីម្ដងទៀតជាលើកទីបី ក្រោយ West Ham បានច្រានចោលក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ។

គួរបញ្ជាក់ថា Manchester City ចង់បាន Declan Rice ដើម្បីជំនួសដំណែងរបស់ Ilkay Gündogan ដែលទើបតែចុះកុងត្រាជាមួយ Barcelona ថ្មីៗនេះ យ៉ាងណា Rice បានបង្ហាញខ្លួនជាង ៥០ ប្រកួតស៊ុតបញ្ចូលទីបាន ៥ គ្រាប់សម្រាប់រដូវកាល ២០២២-២៣៕ ប្រភព៖ The AThletic

អត្ថបទដែលជាប់ទាក់ទង