WOW! ផល សោភ័ណ្ឌ ទទួច​ឲ្យដាក់​ខ្សែ​ក្រវាត់​របស់​​ខ្លួនដល់កីឡាករដទៃដណ្តើមយក

ដំរីភ្លុក ផល​ សោភ័ណ្ឌ ​ដែល​ជាម្ចាស់ខ្សែក្រវាត់ ៥ ​ស្ថាប័ន​ផ្សេងគ្នា បានសំណូមពរឲ្យ​ម្ចាស់​ឧបត្ថម្ភ​នៃ​​ខ្សែ​ក្រវាត់​​ទាំង​នោះ​​ រៀបចំ​​​ឲ្យ​កីឡាករ​ដទៃ​ប្រកួត​ដណ្តើម​ពីរូប​គេ ហើយសិស្ស​របស់​ក្លិប​តាឡី​ដំរី​មានរិទ្ធិ​​ ផល​ សោភ័ណ្ឌ ​ បាន​និយាយ​​ថា រូប​គេ​មិន​ចង់​ទុក​ចោល​ខ្សែ​​ក្រវាត់​ ដោយ​ឥត​ន័យ​រហូតដល់ច្រេះ​ចាប់​​​នោះ​ទេ បន្ទាប់​ពី​បាន​ឈ្នះ​នីមួយ​ៗ​ ពោល​គឺ​គ្មានតម្លៃ​អ្វី​សោះ​ក្នុងការ​ទុក​ចោល​បែប​នេះ។

យ៉ាងណាមិញ សម្រាប់​ការ​រៀបចំឲ្យមាន​ការ​ដណ្តើម​ខ្សែ​ក្រវាត់​មាន​​ប្រយោជន៍​ច្រើន​​មាន​ដូច​ជា សាមី​ខ្លួន​​ជា​ម្ចាស់​ខ្សែ​ក្រវាត់​ខិត​ខំ​ហ្វឹក​ហាត់​បន្ថែម​ទៀត កីឡាករ​ណា​មាន​សមត្ថភាព​គឺ​ អាច​យក​ខ្សែ​ក្រវាត់​ទៅ​គ្រប់​គ្រង​បាន ហើយ​​ធ្វើ​ឲ្យ​កីឡាករ​អាច​ទទួល​បាន​ចំណូល និង​មាន​កេរ្តិ៍​ឈ្មោះ​ល្បី​កាន់​តែ​ខ្លាំង។

អ្នកលេងកែងពិឃាត ផល​ សោភ័ណ្ឌ បាននិយាយថា៖ បើសិនជាឈ្នះខ្សែក្រវាត់ហើយគ្មានការប្រកួតការពារ​ខ្សែ​​ក្រវាត់ទេ នោះខ្សែក្រវាត់ដែលឈ្នះ​គ្មានតម្លៃ បើមានការដាក់ឲ្យប្រកួតដណ្តើម​ខ្សែ​ក្រវាត់វិញ នោះកីឡាករនិងខំហ្វឹក​ហាត់ដើម្បីការពារ ហើយខ្សែ​ក្រវាត់ក៏មិនត្រូវបានទុកចោល ហើយបើសិនយើងមានខ្សែក្រវាត់ យើងមិនអាចយកខ្សែក្រវាត់ដេកអោបបានទេ ប្រសិនបើយើងយកខ្សែក្រវាត់មកដេកអោប ស្មើនិងយើងខ្លាចគេ ​គេមានសមត្ថភាព​ដណ្ដើមខ្សែក្រវាត់យើងបាន ឲ្យគេយកទៅ តែបើយើងមានសមត្ថភាព យើងនៅតែការពារខ្សែក្រវាត់យើងបានដដែល។​

គួរបញ្ជាក់ផងដែរថា ខ្សែ​ក្រវាត់ ​៥​គ្រឿង​របស់ ផល សោភ័ណ្ឌ មានដូចជា៖ ទី១ ខ្សែ​ក្រវាត់ គ្រុដគុន​ខ្មែរ ទី២ ខ្សែ​ក្រវាត់ IPCC គុន​ខ្មែរ ទី៣ ខ្សែ​ក្រវាត់ ខារ៉ាបាវ ឆ្នាំ​២០១៣ ទី៤ ខ្សែ​ក្រវាត់ ខារ៉ាបាវ ​ឆ្នាំ​២០១២ ទី៥ ខ្សែ​ក្រវាត់ ​ស្រាបៀរ​កម្ពុជា​ ​ឆ្នាំ​២០១១​

អត្ថបទដែលជាប់ទាក់ទង