លទ្ធផលការប្រកួតប្រដាល់គុនខ្មែរដ៏ជក់ចិត្តកាលពីយប់មិញ ក្នុងសង្វៀនរបស់ទូរទស្សន៍ Town
ការប្រកួតប្រដាល់គុនខ្មែរដ៏តានតឹងកាលពីយប់មិញ ពិតជាធ្វើឲ្យបងប្អូនដែលនិយមសេ្នហាវិស័យប្រដាល់គុនខ្មែរបានជក់ចិត្ត ដិតអារម្មណ៍ក្នុងការទស្សនាការប្រកួតគូរអន្តរជាតិដែលមានដូចជា អេលីត ហ៊ុនកង ប៉ះ ឌេន ណាផូ ឡុង ជិន ប៉ះ កងឆាយឌែន KH GYM និង ម៉ានូ សិល្បះ ប៉ះ ឆកគើ លៀងប្រះសេត និងមានការប្រកួតមិត្តភាពជាតិចំនួនពីរគូរទៀតផងដែរ ។
ការប្រកួតគូរអន្តរជាតិគូរដំបូងរវាង អេលីត ហ៊ុនកង ប៉ះ ឌេន ណាផូ គឺពិតជាស្វិតស្វាញ ដោយក្នុងនោះពួកគេបានវាយគ្នារហូតដល់ពេញ ៣ទឹកហើយក្នុង ១ទឹកមាន ៣នាទី ក្នុងនោះ អេលីត ហ៊ុនកន បានវាយសន្ធាប់ទៅកាន់ ឌេន ណាផូជាច្រើនទាំងដៃផង ទាំងទាត់ផងប៉ុន្តែ ឌេន ណាផូ នៅតែមានប្រៀបដោយសាររូបគេបានវាយចំគោលដៅជាង កីឡាករកម្ពុជាយើង ហើយយោងតាមលទ្ធផលនេះ ឌេន ណាផូ បានយកឈ្នះ អេលីត ហ៊ុនកង ដោយពិន្ទុ។ គូរទី២ គឺការប្រកួតរវាង ឡុង ជិន និង កង ឆាយឌែនដែលមកពីប្រទេសឡាវ ដោយនៅក្នុងការប្រកួតនៅក្នុងទឹកទី១ កីឡាករមកពី ឡាវរូបនេះបានដាក់សម្ពាធយ៉ាងខ្លាំងទៅលើ ឡុង ជិន ប៉ុន្តែកីឡាករ កម្ពុជាយើងក៏បានធ្វើការ វាយតបទៅវិញផងដែរ រីឯក្នុងទឹកទី២ ឡុង ជិនបានដាក់សម្ពាធឲ្យកីឡាករ ឡាវវិញដោយបានប្រើស្នៀតពិសេសរបស់គាត់គឺ ការលេងជង្គង់ បានយ៉ាងល្អទៅលើពោះទឹករបស់ ឆាយឌែន ហើយនៅក្នុងទឹកទី៣ ដែលជាទឹកចុងក្រោយ ឡុង ជិននៅតែបន្តលេងជង្គង់ ពេញៗទៅលើ ឆាយ ឌែន ដោយនៅសល់ត្រឹមតែមួយនាទីទៀតប៉ុណ្ណោះ កីឡាករ ឡាវខាងលើក៏ឈប់វាយហើយលោកអាជ្ញាកណ្តាលបាន បញ្ឈប់ត្រឹមនោះ។ រីឯការប្រកួតចុងក្រោយរបស់កម្មវិធីមួយនេះ គឺរវាង ម៉ានូ សិល្បះ ប៉ះ ឆកគើ លៀងប្រះសេត ដោយក្នុងនោះទឹកទី១មិនសូវជាមានការសម្រុកពីខាងណានោះទេ ក្នុងនោះគឺពួកគេបានវាយគ្នាទៅមកក្នុងគោលបំណងសាកគ្នាទៅមក ប៉ុន្តែមកដល់ទឹកទី២ គ្រាន់តែចាប់ផ្តើមការប្រកួតភា្លម ម៉ានូ សិល្បះ បានធ្វើការវាយសម្រុកទីកាន់កីឡាករ ថៃខាងលើយ៉ាងខ្លាំង ក្នុងនោះ កីឡាករដែលតំណាងឲ្យកម្ពុជារូបនេះ បានវាយ ចូលមុខចំនួន៣កណ្តាប់ដៃហើយបានធ្វើឲ្យកីឡាករថៃ សន្លប់ភ្លាមៗ ៕