តុលាការបានច្រានចោលពាក្យបណ្តឹងរបស់ Baena បន្ទាប់ពីប្ដឹង Valverde ដោយបញ្ជាក់ថាកីឡាករ Villarreal បានកុហក
តុលាការនៃទីក្រុងម៉ាឌ្រីដបានច្រានចោលពាក្យបណ្តឹងរបស់ Alex Baena ដែលប្ដឹងលើកីឡាករ Federico Valverde នេះបើយោងតាមរបាយការណ៍របស់គេហទំព័រ El Espanol ដោយចៅក្រមបានបញ្ជាក់ថា អង្គហេតុមិនបានគេបញ្ជាក់ឲ្យច្បាស់លាស់ឡើយ លើសពីនេះ Baena ទំនងជាកុហកនៅក្នុងសេចក្តីថ្លែងការណ៍របស់គេ ដោយសារតែព័ត៌មានមិនត្រូវគ្នានិងវីដេអូដែលបានផ្តល់ឲ្យប៉ូលីស។
ជាក់ស្ដែង កីឡាករវ័យ ២១ ឆ្នាំរូបនេះក៏បានសរសេរថា Valverde បានវាយរូបគេនៅចំពោះមុខប៉ូលីស ដែលនេះជារឿងដែលមិនពិត ខណៈដែលខ្សែបម្រើសញ្ជាតិ Uruguayan ទទូចថា គ្មានអ្វីកើតឡើងនោះទេ តែចំពោះ Baena បានអះអាងថា Valverde បានវាយដំមកលើខ្លួននៅចំណតរថយន្តនៃកីឡដ្ឋាន Santiago Bernabeu បន្ទាប់ពីការប៉ះទង្គិចគ្នា។
គួរបញ្ជាក់ថា Federico Valverde ត្រូវបានគេចោទប្រកាន់ថាបានដាល់ Baena នៅចំណតរថយន្តបន្ទាប់ពីការប្រកួតជាមួយក្រុម Villarreal បង្កឲ្យមានភាពភ្ញាក់ផ្អើលជាខ្លាំង ទោះយ៉ាងណាក៏ដោយ Valverde នៅតែប្រឈមមុខនឹងការហាមឃាត់ចំពោះបញ្ហានេះ បើទោះបីជាសហព័ន្ធបាល់ទាត់អេស្ប៉ាញមិនទាន់ផ្ដល់ព័ត៌មានជាផ្លូវការក៏ដោយ៕ ប្រភព៖ El Espanol