កីឡាករពីររូប Call ទៅ Guler ដើម្បីឲ្យរូបគេចូលរួមជាមួយ Real Madrid

យោងតាមគេហទំព័រ Diario បានឲ្យដឹងថា កីឡាករ Toni Kroos និង Luka Modric បានទូរស័ព្ទទៅកាន់ខ្សែបម្រើ Arda Guler ហើយបានបញ្ចុះបញ្ចូលឲ្យរូបគេចូលរួមជាមួយក្លិប Real Madrid ទោះបីជាមានការចាប់អារម្មណ៍ពី Barcelona ក៏ដោយ។

ជាការពិតណាស់ ក្រុមស្ដេចសរកំពុងកសាងក្រុមរបស់ពួកគេឡើងវិញសម្រាប់រដូវកាល ២០២៣-២៤ ក្រោយមានកីឡាករជាច្រើនរូបត្រូវចាកចេញដូចជា Karim Benzema, Eden Hazard និង Marco Asensio យ៉ាងណាគិតមកទល់ពេលនេះក្លិបយក្សនៅអេស៉្បាញមួយនេះទទួលបានជោគជ័យដោយអាចនាំយកកីឡាករវ័យក្មេងក៏ទៅបីរូបចូលរួមក្នុងនោះមាន Guler, Jude Bellingham និង Fran Garcia ចំពោះ Guler ត្រូវបានចុះហត្ថលេខាពីក្លិប Fenerbahce ក្នុងតម្លៃ ១៨ លានអ៊រ៉ូ។

គួរបញ្ជាក់ថា Arda Guler បានចូលរួមជាមួយ Real Madrid ជាផ្លូវការ ទោះបីជាត្រូវបានរបាយការណ៍ជាច្រើនថារូបគេត្រូវ Barcelona ចង់នាំយកក៏ដោយ Guler បង្ហាញខ្លួនលើឲ្យក្រុម Fenerbahce ជាង ៥១ ប្រកួតនិងស៊ុតបញ្ចូលទីបាន ៩ គ្រាប់៕ ប្រភព៖ sportskeeda

អត្ថបទដែលជាប់ទាក់ទង