ពានវិទ្យាល័យត្រលប់មកវិញហើយ

បាល់ទាត់ខ្មែរ៖ ពានវិទ្យាល័យបានចាប់ផ្តើមដំណើរការហើយដែលក្រសួងអប់រំ យុវជន និងកីឡា បានផ្តល់ពាក្យចុះឈ្មោះចូលរួមដល់វិទ្យាល័យនានាហើយ។ ពានវិទ្យាល័យជាពានមួយដែលរៀបចំឡើងដោយក្រសួង អប់រំ យុវជន និងកីឡា ដែលប៉ុន្មាន២ឆ្នាំមុនពានរង្វាន់មួយនេះមានការគាំទ្រខ្លាំងពីសំណាក់មហាជនតាមដានជាពិសេសជាមួយនឹងប្រាក់រង្វាន់កើនឡើងច្រើនដែលជាកត្តាជំរុញអោយពានរង្វាន់នេះមានការប្រកួតប្រជែងយ៉ាងខ្លាំងប៉ុន្មាន២ឆ្នាំក្រោយនេះ ។ តាមរយៈលោកគ្រូ ញ៉ែម ភារម្យ គ្រូបង្វឹកបង្គោលវិទ្យាល័យឫស្សីកែវបានប្រាប់មកកាន់ Media 365 Daily ថា៖
ពានរង្វាន់វិទ្យាល័យចាប់ផ្តើមផ្តល់ពាក្យបំពេញលក្ខខណ្ឌដើម្បីចូលរួមហើយ សម្រាប់វិទ្យាល័យរបសលោកបានត្រៀមបានខ្លះៗហើយសម្រាប់ចូលរួមប្រកួតប្រជែង លោកគ្រូក៏បានបន្តទៀតថាឆ្នាំនេះទីលានរបស់វិទ្យាល័យបានជួសជុលអោយមានការងាយស្រួលក្នុងការហ្វឹកហាត់ដូច្នេះក្រុមលោកគ្រូអាចនឹងហ្វឹកហាត់ពីទំរង់លេងមួយបានច្បាស់លាស់ជាងមុន ។ លោកគ្រូបានបញ្ជាក់ថាដោយសារឆ្នាំទៅមុនមានបញ្ហាកីឡាករបន្តិចបន្តួចទើបធ្វើអោយក្រុមរបស់លោកឡើងទៅវគ្គបន្តប៉ុន្តែចំពោះលោកនឹងរៀបចំមិនអោយមានបញ្ហាកើតឡើងម្តងទៀតឡើយនឹងដាក់គោលដៅដណ្តើមពានរង្វាន់មួយនេះអោយបានក្រោយខកខានការពីឆ្នាំទី១ ដែលបានត្រឹមចំណាត់លេខ២ នឹងជាឆ្នាំដែលវិទ្យាល័យ ឥន្ទ្រទេវី គ្រងពានរង្វាន់ផងដែរ ៕

អត្ថបទដែលជាប់ទាក់ទង