Bellingham តេស្ដសុខភាពមុនប្រកួតឲ្យ Real Madrid

Jude Bellingham ត្រូវ​បាន​គេ​ដាក់ឲ្យតេស្ដ​សមត្ថភាពជាច្រើន​ក្នុង​នាម​ជា​កីឡាករ​របស់ក្លិប Real Madrid កាល​ពី​ម្សិល​មិញ ដោយខ្សែបម្រើសញ្ជាតិអង់គ្លេសរូបនេះបានចូលរួមជាមួយមិត្តរួមក្រុមជាលើកដំបូងបន្ទាប់ពីផ្ទេរពីក្លិប Borussia Dortmund ក្នុងតម្លៃ ១១៥ លានផោន។

បន្ទាប់ពីត្រូវបានបញ្ជូនទៅកាន់ការធ្វើតេស្តវេជ្ជសាស្រ្ត និងបានពិនិត្យកាយសម្បទារួចរាល់ដោយការជិះកង់ហាត់ប្រាណ និងរត់លើម៉ាស៊ីន គេសង្កេតឃើញថា Bellingham អាចនិងចាប់ដៃគូនៅតំបន់បម្រើជាមួយកីឡាករ Luka Modric និង Toni Kroos បាន យ៉ាងណាកីឡាករវ័យ ២០ ឆ្នាំបានរងរបួសជង្គង់អំឡុងរូបគេនៅក្លិបរបស់អាល្លឺម៉ង ដែលធ្វើឲ្យគេបង្ខំចិត្តដកខ្លួនចេញពីការប្រកួតជម្រុះ Euro ២០២៤ របស់ជម្រើសជាតិអង់គ្លេស ប៉ុន្តែក្រោយបញ្ចប់ការធ្វើតេស្តកាលពីម្សិលមិញរួច Bellingham បាននិយាយប្រាប់សារព័ត៌មាន Marca ថា៖”ខ្ញុំ​ត្រៀម​ខ្លួន​ជា​ស្រេច​ក្នុង​ការ​លេង សម្រាប់ជង្គង់​ពេលនេះគឺ​ស្ថិត​ក្នុង​ស្ថានភាព​ល្អ​ហើយ ខ្ញុំទន្ទឹងរង់ចាំលេងនៅកីឡដ្ឋាន Bernabeu ដោយខ្ញុំត្រៀមខ្លួនរួចជាស្រេចដើម្បីឈ្នះ”។

គួរបញ្ជាក់ថា Jude Bellingham បានបង្ហាញខ្លួនលើទីលានចំនួន ១៣២ ដងក្នុងការប្រកួតទាំងអស់សម្រាប់ក្លិប Dortmund ក្នុងរយៈពេលបីរដូវកាល និងស៊ុតបញ្ចូលទីចំនួន ២៤ គ្រាប់៕ ប្រភព៖ thesun

អត្ថបទដែលជាប់ទាក់ទង