មិនធម្មតាទេ! នៅសល់បេក្ខភាពកីឡាករគុនខ្មែរកម្ពុជា ៤រូបទៀត ដែលត្រូវតតាំងជាមួយកីឡាករបរទេស គឺជាអវតារនៃបណ្តុំធាតុទាំង៤

នៅព្រឹកថ្ងៃអង្គារ ទី១១ ខែកក្កដា ឆ្នាំ២០២៣នេះ លោក ថមមី គីម ប្រធាន Mas Fight Cambodia និង​ជា​តំណាង​ស្ថាប័ន IPCC ប្រចាំ​​ប្រទេស​កម្ពុជា បានបញ្ជាក់នៅលើគណនីផ្លូវការរបស់លោកថា បេក្ខភាពកីឡាករគុនខ្មែរចំនួន ៤រូប ដែលមិនទាន់បង្ហាញអត្តសញ្ញាណផ្លូវការនោះ និងប្រកួតជាមួយកីឡាករមកពីបរទេស ហើយក៏ជាកីឡាករគុនខ្មែរដំបូងដែលប្រកួតតំណាងឲ្យធាតុទាំង៤ គឺទឹក ដី ភ្លើង និងខ្យល់ ក្នុងព្រឹត្តិការណ៍ប្រដាល់អវតារគុនខ្មែរ។

ពិតណាស់ នៅក្នុងកម្មវិធីប្រដាល់គុនខ្មែរកម្រិតអន្តរជាតិមួយ ដែលមានឈ្មោះ អវតារគុនខ្មែរ ដណ្តើមខ្សែក្រវាត់ប្រដាល់គុនខ្មែរពិភពលោក និងត្រូវបង្ហាញខ្លួននៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៣ ខាងមុននេះ ខណៈការប្រកួតកាន់តែខិតជិតមកដល់ ប៉ុន្តែសម្រាប់បេក្ខភាពកីឡាករគុនខ្មែរមកពីបរទេស និងនៅប្រទេសកម្ពុជា ត្រូវបានអ្នករៀបចំកម្មវិធីលាក់ជិតឈឹង ធ្វើឲ្យអ្នកគាំទ្រ និងដូចជាអេតមីន អន្ទះសាចង់ដឹងជាខ្លាំង។

គួរបញ្ជាក់ផងដែរថា សម្រាប់បេក្ខភាពកីឡាករគុនខ្មែរទាំង ៧រូប នៃព្រឹត្តិការណ៍ប្រដាល់ អវតារគុនខ្មែរ នៅស្ថានីយទូរទស្សន៍ថោន ដោយកីឡាករកម្ពុជា ៣រូប ត្រូវបានបង្ហាញមុខជាផ្លូវការហើយ ដែលរួមមាន៖ ទី១ កីឡាករ អេ អាំម៉ារីនភូថង ទី២ កីឡាករ ពេជ្រ សម្បត្តិ និងទី៣ កីឡាករ ផល សោភ័ណ្ឌ សម្រាប់បេក្ខភាពកីឡាករគុនខ្មែរទាំង ៣នាក់នេះ គេនៅមិនទាន់ដឹងច្បាស់ថា ជាបេក្ខជនដណ្តើមខ្សែក្រវាត់ អាយភីស៊ីស៊ីគុនខ្មែរពិភពលោក (IPCC Kun Khmer World Champions) ឬក៏យ៉ាងណានោះទេ? ប៉ុន្តែ លោក ថមមី គីម ធ្លាប់បានបង្ហើបថា ព្រឹត្តិការណ៍ប្រដាល់ អវតារគុនខ្មែរ នៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ គឺនិងផ្អើលដល់អស់ឋានទាំង៣ ដែលមិនធ្លាប់មានពីមុនមកមិនខាន៕

អត្ថបទដែលជាប់ទាក់ទង