លោកគ្រូ ឃឹម បូរី បាននិយាយអ្វីខ្លះក្រោយឈ្នះពានរង្វាន់ KCC Pre-season Cup កាលពីពេលថ្មីៗនេះ

ក្លិបបាល់ទាត់ណាហ្គាវើលទើបតែឈ្នះពានរង្វាន់ KCC Pre-season Cup កាលពីពេលថ្មីៗនេះ ក្រោយពីបញ្ចប់ការប្រកួតរួចមកគ្រូបង្វឹករបស់ក្លិបមួយនេះគឺលោក ឃឹម បូរី បានដាស់តឿនអារម្មណ៍កីឡាករបើទោះជាពាននេះជាការប្រកួត Pre-season ត្រៀមបើករដូវកាលថ្មីក៏ដោយ ។

លោក ឃឹម បូរី បាននិយាយក្នុងបទសម្ភាសន៍មួយថា បើទោះជាពានមួយនេះជាពានរង្វាន់ Pre-season ក៏ដោយ ប៉ុន្តែពួកយើងត្រូវតែដណ្តើមពានមួយនេះដើម្បីលើកទឹកចិត្តខ្លួនឯង នឹងដើម្បីបង្កើតឲ្យអារម្មណ៍កាន់តែខ្លាំងក្លាក្នុងការប្រកួតប្រជែងយកពានរង្វាន់ធំៗនៅពេលខាងមុខ ហើយនេះជាជំហានដំបូងរបស់ពួកយើងសម្រាប់រដូវកាលថ្មីខាងមុខនេះមិនត្រឹមតែប៉ុណ្ណោះលោកបានបន្ថែមទៀតថា អ្វីដែលសំខាន់របស់ក្រុមណាហ្គាវើលនៅពេលខាងមុខនោះគឺជាការឈ្នះគ្រប់ការប្រកួតលីគកំពូលកម្ពុជា និងពានសម្តេចតេជោ នេះជាគោលដៅរបស់ក្រុមយើង ។

គួរបញ្ជាក់ផងដែរថាក្រុមបាល់ទាត់ណាហ្គាវើល ក្រោមការដឹកនាំរបស់លោកគ្រូ ឃឹម បូរី បានជួយអោយក្លិបមួយនេះឈ្នះពាន  Pre-season Cup ២ឆ្នាំជាប់ៗគ្នាក្នុងនោះមានដូចជា៖
• 𝟮𝟬𝟮𝟮  𝗖𝗮𝗺𝗯𝗼𝗱𝗶𝗮 𝗔𝗶𝗿𝘄𝗮𝘆𝘀 𝗣𝗿𝗲-𝗦𝗲𝗮𝘀𝗼𝗻 𝗖𝘂𝗽
• 𝟮𝟬𝟮𝟯  𝗞𝗖𝗖 𝗣𝗿𝗲-𝗦𝗲𝗮𝘀𝗼𝗻 𝗖𝘂𝗽

អត្ថបទដែលជាប់ទាក់ទង