ពិតជាមិនធម្មតា! ក្នុងប្រវត្តិសាស្ត្រកម្មវិធីគុនខ្មែរ នេះជាលើកទី ១ហើយ (មានវីដេអូ)

លោក គឹមស្រ៊ុន កុសល (Tommy Kim ) ដែលជាអ្នករៀបចំកម្មវិធី​ និងគណ:គ្រប់គ្រងទូរទស្សន៍ថោន​ បានអរគុណដល់ប្រជាជនខ្មែរទាំងអស់​ ដែលបានរួមគ្នាបង្កើតប្រវត្តិសាស្ត្រសំរាប់គុនខ្មែរ​ ជាពិសេស​ កម្មវិធី​ Techo Santepheap Kun Khmer World Champion ដែលពួកគេនាំគ្នាចូលមើល View បានសំរេចរហូតដល់​ 501k ដែលជា​ View ខ្ពស់ជាងគេក្នុងប្រវត្តិសាស្ត្រគុនខ្មែរ ហើយសហព័ន្ធគុនខ្មែរក៏បានប្រគល់វិញ្ញាបនបត្រជូនស្ថាបនិក IPCC លោក សានសាន និងបងប្រុស Tommy Kim ទទួលស្គាល់ និងជំរុញការផ្សព្វផ្សាយគុនខ្មែរជាផ្លូវការការទៅកាន់ពិភពលោកដែរ។

ពិតណាស់ View ដែលបានកើនឡើងដល់ 501K នេះ គឺពេល​អ្នក​លេង​ពូថៅដៃ ធឿន ធារ៉ា ប៉ះជាមួយកីឡាករ អេឡិច ប៊ូប៊ែល ដោយក្នុងនោះ ធឿន ធារ៉ា ធ្វើបានយ៉ាងល្អ ក្នុង​ការ​ផ្តួល​កីឡាកររូបនេះ ឲ្យ​អាជ្ញា​កណ្តាល​បញ្ឈប់​ក្នុង​ទឹក​ទី​១ បន្ទាប់​ពី​វាយ​ក្បាល​ពោះ​ឲ្យ​អាជ្ញា​កណ្តាល​រាប់​ពីរ​ដង និង​លើក​ទី​ ៣​បញ្ឈប់​ការ​ប្រកួត​តែ​ម្តង ហើយសម្រាប់​ជ័យជម្នះ​នេះ​ ធឿន ធារ៉ា ក៏ទទួល​បាន​ខ្សែ​ក្រវាត់​គុន​ខ្មែរ​ពិភព​លោក តេជោសន្តិភាព​ ​អម​ជាមួយ​​ប្រាក់​រង្វាន់​ ២០​លាន​រៀលផងដែរ។

គួរបញ្ជាក់ផងដែរថា នៅក្នុងការផ្សាយផ្ទាល់អ្នកទស្សនាចំនួន 501K Views និងពេលឡាយចប់ចំនួនអ្នកទស្សនា 5.8M Views នេះជាកម្មវិធីប្រវត្តិសាស្រ្ត សម្រាប់គុនខ្មែររបស់កម្ពុជាហើយ ដែលធ្វើឲ្យពិភពលោកបានស្គាល់កាន់តែច្បាស់អំពីគុនខ្មែរ៕

អត្ថបទដែលជាប់ទាក់ទង