គ្រាន់តែ Benzema ចាកចេញពី Real Madrid អតីតមិត្តរបស់គេហ៊ាននិយាយបែបនេះ

ក្លិប Real Madrid បានបញ្ចេញកីឡាករចំនួន ៥ រូបនៅរដូវក្តៅនេះរួមមាន Karim Benzema, Marco Asensio, Eden Hazard, Mariano Diaz និង Jesus Vallejo បើយោងតាមសំដីរបស់ខ្សែការពារ ​​Eder Militao បានលើកឡើងថា ការចាកចេញរបស់ Benzema ប៉ះពាល់ខ្លាំងណាស់សម្រាប់កីឡាករទាំងអស់ពិសេសនៅក្នុងបន្ទប់ផ្លាស់សំលៀកបំពាក់។

ក្នុងនោះ Militao បាននិយាយថា៖”ការចាកចេញរបស់ Benzema ពិត​ណាស់ យើង​មិន​សប្បាយចិត្ត​ដែល​គេ​ចាកចេញឡើយ សម្រាប់​ខ្ញុំ រូបគេ​ជា​កីឡាករលេខ​៩​ល្អ​បំផុត​ក្នុង​លោក ប៉ុន្តែជីវិតត្រូវតែបន្តទៅមុខ ឥឡូវ​នេះ​យើង​ត្រូវ​រៀបចំ​រចនាសម្ព័ន្ធរបស់​ខ្លួនក៏ដូចជាក្រុម​យើង​ឡើងវិញ”។

គួរបញ្ជាក់ថា Real Madrid បានចុះហត្ថលេខាលើកីឡាករ Joselu ដើម្បីជំនួសដំណែង Benzema ប៉ុន្តែខ្សែប្រយុទ្ធវ័យ ៣៣ ឆ្នាំរូបនេះ មិនអាចចាត់ទុកថាជាខ្សែប្រយុទ្ធកំពូលដែលអាចស៊ុតបញ្ចូលទីបានលើសពី ៣០ គ្រាប់ក្នុងមួយរដូវកាលឡើយ ដូច្នេះហើយក្លិបនៅអេស៉្បាញមួយនេះនៅតែចាប់អារម្មណ៍ក្នុងការចុះហត្ថលេខាលើ Kylian Mbappe នៅរដូវក្តៅនេះដដែល៕ ប្រភព៖ tribuna

អត្ថបទដែលជាប់ទាក់ទង