ផែនការពិសេសរបស់ Ancelotti ដើម្បីធ្វើឲ្យកីឡាករឆ្នើមម្នាក់នេះមានរាងកាយមាំជាងមុន

គ្រូបង្វឹក Real Madrid លោក Carlo Ancelotti មានផែនការពិសេសមួយដើម្បីជួយឲ្យខ្សែបម្រើ Arda Guler ឡើងទម្ងន់ និងមានសាច់ដុំដោយមិនបាត់បង់ល្បឿន និងភាពរហ័សរហួនដូចដែលគេហទំព័រ AS ធ្លាប់បានចេញផ្សាយ។

Guler បានធ្វើឲ្យលោក Ancelotti និងបុគ្គលិកក្រុមការងារគ្រូបង្វឹករបស់លោក ចាប់អារម្មណ៍ជាមួយនឹងភាពមុតស្រួច និងសមត្ថភាពបច្ចេកទេសរបស់គេក្នុងការហ្វឹកហាត់ជាខ្លាំង យ៉ាងណាកីឡាកររូបនេះទើបតែមានអាយុ ១៨ ឆ្នាំប៉ុណ្ណោះ ហើយមើលទៅកាយសម្បទាមិនទាន់មាំទាំនៅឡើយ ដូច្នេះរូបគេអាចនឹង​ត្រូវ​បាន​គេ​បៀតបៀន​លើទីលាន​យ៉ាង​ងាយ​ស្រួល ​ក្នុងការលេងនៅ​លីគ La Liga ក៏ដូចជាក្របខណ្ឌ Champions League ក្ដី លើស​ពី​នេះទៅទៀត ខ្សែបម្រើ​សញ្ជាតិទួគីរូបនេះអាច​នឹង​លេងមិនចប់ការប្រកួតនោះទេ ជាក់ស្ដែងកាល​ពី​រដូវ​កាល​មុន គេបានបង្ហាញខ្លួន​ត្រឹមតែ ៩០ នាទី​ប៉ុណ្ណោះ​សម្រាប់ក្រុមស្ដេចសរក្នុង​ការ​ប្រកួត​ចំនួន ៥ ដង​ក្នុង​ចំណោម ៣៥ ប្រកួត​។

ក្នុងផែនការធ្វើឲ្យ Guler មានរាងកាយមាំមួន ពាក់ព័ន្ធនឹងការតមអាហារ ការធ្វើលំហាត់ប្រាណសម្រាប់ក្មេងប្រុស ក្នុងនោះថែមទាំងមានជំនួយពីប្រធានរៀបចំកាយសម្បទាប្រចាំក្លិបលោក Antonio Pintus ផងដែរ។ ប្រភព៖ tribuna

អត្ថបទដែលជាប់ទាក់ទង