សៀង ចន្ធា បានចូលរួមជាមួយក្លិប Al Shahaniya Sport Club ក្នុងលក្ខណ្ឌខ្ចីជើង ១រដូវកាល

ខ្សែប្រយុទ្ធវ័យក្មេងរបស់ក្លិបបឹងកេត សៀង ចន្ធា​ បានចូលរួមជាមួយក្លិប Al Shahaniya Sport Club នៅ​​លីគ​ទី​២ ​របស់​ប្រទេស​កាតា ក្នុងលក្ខណ្ឌខ្ចីជើង ១រដូវកាល ក្រោយពីរូបគេបានធ្វើតេស្តសុខភាពទទួលបានជោគជ័យកាលពីម្សិលមិញនេះ ។

ម្ចាស់អាវលេខ ៩របស់ក្រុមជម្រើសជាតិកម្ពុជារូបនេះបានក្លាយជាកីឡាករកម្ពុជា ដំបូងគេបង្អស់ដែលបានទៅប្រកបអាជីពនៅឯប្រទេសកាតាក្នុងលក្ខខណ្ឌខ្ចីជើង១រដូវកាល ខ្សែប្រយុទ្ធរូបនេះធ្លាប់មានក្តីស្រមៃចង់លេងឲ្យក្លិបអ្នកមានបុណ្យរបស់ប្រទេសអេស៉្បាញ ហើយនេះជារឿងល្អមួយសម្រាប់រូបគេដែលទទួលឱកាសអភិវឌ្ឍន៍ខ្លួនពង្រឹងសមត្ថភាពឲ្យកាន់តែខ្លាំងជាងនេះបន្ថែមទៀតដើម្បីសម្រេចបំណងដែលខ្លួនប៉ុនប៉ងនាពេលកន្លងមក យ៉ាងណាមិញខ្សែប្រយុទ្ធរូបនេះធ្លាប់បាននិយាយក្នុងបទសម្ភាសន៍មួយថារូបគេធ្លាប់មានបំណងចង់ទៅលេងនៅលីគកំពូលរបស់ប្រទេស ជប៉ុន ហើយបើសិនជាមានឱកាសល្អខ្លួននិងចូលរួមជាមួយក្រុម Barcelona ដែលជាក្លិបខ្លួនស្រលាញ់តាំងពីក្មេង តែទោះបីជាយ៉ាងណារូបគេក៏សប្បាយចិត្តដែលបានលេងនៅលីគ របស់ប្រទេសកាតា ជាប្រទេសមានការរីកចម្រើនលើវិស័យបាល់ទាត់ខ្លាំងដូចគ្នានៅពេលបច្ចុប្បន្ន ។

គួរបញ្ជាក់ផងដែរថា សៀង ចន្ធា​ ជាយុវជនដែលចេញពី​សាលា​បាល់ទាត់​ជាតិ​បាទី​ចូលរួមជាមួយក្លិបបាល់ទាត់បឹងកេតនៅឆ្នាំ២០១៩ ហើយរូបគេក៏បានចូលរួមចំណែកយ៉ាងសំខាន់ឲ្យក្លិបមួយនេះឈ្នះពានរង្វាន់ ហ៊ុន សែន Cup នៅឆ្នាំនោះផងដែរ ។

អត្ថបទដែលជាប់ទាក់ទង