តើកីឡារូបណាដែលមកជំនួសតំណែងខ្សែការពារ Mizuno បន្ទាប់ពីរូបគេមានបញ្ហារបួសកាលពីពេលថ្មីៗនេះ?
ក្លិបបាល់ទាត់ ព្រះខ័នរាជស្វាយរៀង បានបញ្ជាក់ថាកីឡាករខ្សែការពារ Hikaru Mizuno មានបញ្ហារបួសក្នុងពេលហ្វឹកហាត់ក្នុងអំឡុងពេលក្លិបមានការប្រកួត Preseason នៅឯប្រទេសថៃ ប៉ុន្តែមកដល់ពេលនេះរូបគេបានត្រលប់មកហ្វឹកហាត់ជាមួយមិត្តរួមក្រុមវិញហើយ ។
យ៉ាងណាមិញបើទោះជាកីឡាកររូបនេះអាចហ្វឹកហាត់ពេញលេញជាមួយក្រុមក៏ដោយ ប៉ុន្តែបញ្ហារបួសរបស់គេនៅតែមិនទាន់ជាសះស្បើយ១០០%នោះទេ Mizuno គាត់ត្រូវការពេលវេលាបន្ថែមទៀតក្នុងអំឡុងពេលនេះដើម្បីអោយគាត់ឆាប់់ជាសះស្បើយ ជាមួយគ្នានេះដែរកាលពីពេលថ្មីៗនេះក្លិប ព្រះខ័នរាជស្វាយរៀង បានចុះកុងត្រាជាមួយកីឡាករ Ryo Fujii ដែលធ្លាប់ជាយុវជនរបស់ក្រុម LA Galaxy របស់លីគកំពូលអាមេរិក រូបគេក៏មានបទពិសោធច្រើននៅតំបន់អាស៊ានដោយធ្លាប់លេងឲ្យក្រុម Kaya–Iloilo របស់លីគកំពូលហ្វីលីពីន និង PSIS Semarang នៃលីគកំពូលឥណ្ឌូណេស៊ី មុនផ្លាស់មកកាន់លីគកំពូលកម្ពុជា ខ្សែការពារសញ្ជាតិជប៉ុនរូបនេះនឹងក្លាយជាអ្នកជំនួសតំណែងកីឡាករ Hikaru Mizuno សម្រាប់ពានរង្វាន់ផ្សេងៗបើសិនជារូបគេមិនទាន់ជាសះស្បើយពីបញ្ហារបួសនោះទេ ។
គួរបញ្ជាក់ផងដែរថា ក្លិបព្រះខ័នរាជស្វាយរៀង នឹងត្រូវកាត់កីឡាករបរទេសចេញម្នាក់ដោយសារតែលក្ខខណ្ឌរបស់ Cambodian Premier League រដូវកាល ២០២៣-២៤ អនុញ្ញាតឲ្យប្រើប្រាស់កីឡាករបរទេស ៦នាក់ប៉ុណ្ណោះ៕