គ្រូបង្វឹកវិសាខា បាននិយាយអ្វីខ្លះមុនប៉ះភ្នំពេញក្រោន នៅយប់នេះ

ក្រុមបាល់ទាត់វិសាខា​ ក្នុងនាមជាម្ចាស់ជើងឯកពានរង្វាន់សម្តេចតេជោ ហ៊ុន សែន និងត្រូវប្រកួតជាមួយម្ចាស់ជើងឯកពានរង្វាន់ខេមបូឌានព្រីមៀរលីគ គឺក្រុមភ្នំពេញ​ក្រោន នៅក្នុងយប់នេះដើម្បីដណ្តើម​ពាន​ខេមបូឌានស៊ុបភើ​ខាប់​ដែល​ជា​ពាន​រង្វាន់​បើក​រដូវកាល​ ២០២៣ ។

គ្រូបង្វឹករបស់ក្រុមបាល់ទាត់វិសាខាលោក Simon Alexander Mcmenemy បាននិយាយក្នុង​កិច្ចសម្ភាសន៍ថា ការប៉ះក្រុមភ្នំពេញក្រោន នៅពានខេមបូឌានស៊ុបភើ​ខាប់​មួយនេះនឹងក្លាយជាការប្រកួតមួយដែលមានការប្រកួតប្រជែងខ្លាំងមុនបើករដូវកាល លោកបានសរសើរ​​ភ្នំពេញក្រោនយ៉ាងខ្លាំងដោយរយៈពេល ២ឆ្នាំចុងក្រោយ ពួកគេគឺ​ជា​ក្លិបជោគជ័យបំផុតក្នុងលីគកំពូលកម្ពុជា ប៉ុន្តែគួរតែមានក្រុមណាមួយអាចមានលទ្ធភាពយកជ័យជម្នះលើពួកគេ ។

គួរបញ្ជាក់ផងដែរថា ការប្រកួត​​ពានរង្វាន់ស៊ុបភើខាប់កាលពីរដូវកាលមុនក្រុមបាល់ទាត់ភ្នំពេញក្រោន បានយកឈ្នះលើក្រុមវិសាខាក្នុងលទ្ធផល ២-១ នឹងក្លាយជាម្ចាស់ជើងឯកពានរង្វាន់រដូវកាល២០២២  ​​ចុះសម្រាប់ថ្ងៃនេះវិញតើភ្នំពេញក្រោនអាចការពារតំណែងជើងឯកបានទេ ៕

អត្ថបទដែលជាប់ទាក់ទង