អតីតកីឡាករ Real Madrid ម្នាក់នេះហ៊ាននិយាយដាក់ Bellingham បែបនេះ

អតីតកីឡាកររបស់ក្លិប Real Madrid ខ្សែបម្រើ Ricardo Kaka បានគាំទ្រជាខ្លាំងលើ Jude Bellingham បន្ទាប់ពីផ្ទេរចេញពីក្លិប Borussia Dortmund កាលពីពេលថ្មីៗនេះ។

ជាការពិតណាស់ ក្លិបយក្សនៅអេស៉្បាញបានចំណាយជាង ១០៣ លានអឺរ៉ូដើម្បីចុះហត្ថលេខាលើខ្សែបម្រើសញ្ជាតិអង់គ្លេសនៅរដូវក្ដៅនេះដែលធ្វើឲ្យរូបគេក្លាយជាកីឡាករដែលមានតម្លៃថ្លៃបំផុតទី២របស់ក្លិប។

បើយោងតាមគណនីបណ្ដាញសង្គម Twitter ឈ្មោះ MadridXtra បានស្រង់សំដី Kaka ដែលមានដូចជា៖ “ខ្ញុំគិតថា Bellingham គឺជាកីឡាករវ័យក្មេងដែលមានសមត្ថភាពអស្ចារ្យ ខ្ញុំស្រលាញ់គាត់ គាត់ជាកីឡាករដែលល្អ កាយសម្បទារឹងមាំ គាត់តែងតែស្ថិតក្នុងទីតាំងដ៏ល្អ គាត់គឺជាកីឡាករដែលខ្ញុំគិតថា នឹងនាំមកនូវសមិទ្ធផលជាច្រើនដល់ក្លិបនិង អ្នកគាំទ្រ Real Madrid”។

គួរបញ្ជាក់ថា Ricardo Kaka ដែលបានលើកសរសើរ Bellingham ធ្លាប់បានលេងឲ្យក្លិប Real Madrid ក្នុងអំឡុងឆ្នាំ ២០០៩ ដល់ ២០១៣ ដែលរូបគេធ្លាប់បានបង្ហាញខ្លួនលើទីលានចំនួន ១២០ ប្រកួតនិងស៊ុតបញ្ចូលទីបាន ២៩ គ្រាប់៕ ប្រភព៖ sportskeeda

អត្ថបទដែលជាប់ទាក់ទង