ផល សោភ័ណ្ឌ នឹងទៅប្រកួតនៅប្រទេស រុស្ស៊ី ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៣ ខាងមុខនេះហើយ

អ្នកលេង​គុន​ខ្មែរដំរីភ្លុកពិឃាដ ផល សោភ័ណ្ឌ នឹងត្រូវ​ទៅ​ប្រកួត​នៅ​ប្រទេស ​រុស្ស៊ី ដោយ​ត្រូវ​ជួបដៃគូ​ជា​ជើង​ខ្លាំង និង​ធ្លាប់​អង្រួន​សង្វៀន ONE Championship ហើយការ​ប្រកួត​នេះ​រៀបចំ​ដោយ​ក្រុម​ប្រឹក្សា​កីឡា​ប្រយុទ្ធអាជីព​អន្តរជាតិ (IPCC) នៅ​ថ្ងៃ​ទី​១៨ ខែ​សីហា ឆ្នាំ​២០២៣​ ខាងមុខនេះ។

លោក Tommy Kim អ្នក​តំណាង​ IPCC ប្រចាំ​នៅ​ប្រទេស​កម្ពុជា ​បាន​ទម្លាយ​ឲ្យ​ដឹង​ថា៖ “ការ​ណាត់​ជួប​ត្រូវ​បាន​កំណត់… ក្នុង​នាម​​ខ្ញុំ​តំណាង​ឲ្យ IPCC យើង​​នឹង​បន្ត​ការ​ជួយ​ជ្រោមជ្រែង និង​លើក​ស្ទូយ​កីឡា​ប្រដាល់​គុន​ខ្មែរ​ទៅ​កាន់​ឆាក​អន្តរជាតិ ជួប​គ្នា​ថ្ងៃ​ទី​១៨ ខែ​សីហា ឆ្នាំ​២០២៣ នៅ​ទី​ក្រុង​មូស្គូ ប្រទេស ​រុស្ស៊ី”។

គួរបញ្ជាក់ផងដែរថា ព័ត៌មានលំអិត​​អំពី​ដៃ​គូ​របស់ដំរីភ្លុកពិឃាដ ផល សោភ័ណ្ឌ នឹងត្រូវ​ផ្តល់​ជូន​ក្នុងពេលឆាប់ៗនេះ៕

អត្ថបទដែលជាប់ទាក់ទង