ក្លិបចក្រវាឡគុនខ្មែរ ពង្រីកកន្លែងហ្វឹកហាត់ក្រោយកីឡាការិនី បានកើនឡើង

លោកគ្រូ រស់ សុជា គ្រូបង្វឹក និងជាប្រធានក្លិបប្រដាល់ចក្រវាឡគុនខ្មែរ បានពង្រីកក្លិបរបស់ខ្លួន ដើម្បីឲ្យកីឡាការិនី ងាយស្រួលហ្វឹកហាត់បន្ថែមទៀត ដោយលោកគ្រូបានបញ្ជាក់ថា កីឡាការិនី បានមកហ្វឹកហាត់នៅក្លិប មានចំនួនចំនួន ៤នាក់​ ចំណែក កីឡាករ ៤នាក់។

លោក រស់ សុជា បាននិយាយថា៖ “ក្លិបប្រដាល់ចក្រវាឡគុនខ្មែរ ក្រោយពីចាប់ផ្ដើបបើកសារជាថ្មី បន្ទាប់ពីជួបបញ្ហាកូវីដ-១៩ មានកីឡាការិនី ចូលហ្វឹកហាត់ តែ ១ប៉ុណ្ណោះ គឺកីឡាការិនី ធឿន ស្រីនី ប៉ុន្ដែ ដោយសារ វិស័យកីឡាមួយនេះ មានការគាំទ្រច្រើន មានយុវតីវ័យប្រមាណជា ១៦-១៧ឆ្នាំ ក្នុង ភូមិឆ្មាពួន ឃុំជើងកើប ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល បានចូលរួមហ្វឹកហាត់ជាបន្តបន្ទាប់។

លោកគ្រូបានបន្ថែមទៀតថា៖ “ខ្ញុំពិតជាសប្បាយចិត្តណាស់ ពេលឃើញយុវជន យុវតី មកហ្វឹកហាត់ប្រដាល់គុនខ្មែរ ខ្ញុំ រំភើប ព្រោះមានអារម្មណ៍ថាបានជួយបណ្ដុះធនធាន ហើយយ៉ាងហោចណាស់បានជាប្រយោជន៍ដល់សង្គមថែមទៀតផង”។
គួរបញ្ជាក់ផងដែរថា បើទោះជាក្លិប មានបរិវេណតូចបន្ដិច ប៉ុន្ដែ ប្រធានក្លិបចក្រវាឡគុនខ្មែរ លោកគ្រូ រស់ សុជា បានពង្រីកកន្លែងហ្វឹកហាត់ រហូតមានទំហំ ៤០.៥ ម៉ែត្រការ៉េ សម្រាប់កីឡាករ កីឡាការិនី ហ្វឹកហាត់ ហើយបច្ចុប្បន្ន ក្លិបចក្រវាឡគុនខ្មែរ មានកីឡាការិនី ៤រូប និងកីឡាករ ៤រូប៕
អត្ថបទដែលជាប់ទាក់ទង