Thiago ថា ព្រំ សំណាង មិនអាចជាស្តេចប្រដាល់គុនខ្មែរទេ ទោះបីឈ្នះ ដាវ លីឌុច ក៏ដោយ បើមិនឆ្លងកាត់គាត់ (មានវិដេអូ)

តាម​ការ​គ្រោង​ទុក ព្រំ សំណាង នឹង​ប្រកួត​ជា​មួយ​កីឡាករ​មីយ៉ាន់ម៉ា Dave Leduc នៅ​ខែវិច្ឆិកា​ ខាង​មុខ​នេះ​ក្រោម​ច្បាប់​គុន​ខ្មែរ ​ការ​ប្រកួត​នេះ​នឹង​ក្លាយ​ជា​ការ​ប្រកួត​ចុង​ក្រោយ​របស់​កីឡាករ ដាវ លីឌុច មុន​ពេល​គាត់ចូល​និវត្តន៍។

យ៉ាងណាមិញ កីឡាករ​ប្រដាល់​ប្រេស៊ីល​សញ្ជាតិ​ខ្មែរ Thiago Teixeira ​​បាន​និយាយ​ថា៖ កីឡាករ ព្រំ សំណាង នឹង​មិន​អាចជា​ស្តេច​ប្រដាល់​គុន​ខ្មែរ​នោះ​ទេ ​បើទោះ​ជា​ឈ្នះ​កីឡាករ​ប្រដាល់មីយ៉ាន់ម៉ា Dave Leduc ក៏​ដោយ​ ប្រសិន​បើ​មិនទាន់​ឆ្លង​កាត់​គាត់។

Thiago បាន​បន្តទៀត​ថា៖ “Dave Leduc គ្មានគីឡូវ៉ៃឈ្នះ ព្រំ សំណាង ឡើយ! ហើយខ្ញុំ​ជឿ​ជាក់ថា​ ព្រំ សំណាង នឹង​ឈ្នះកីឡាករ Dave Leduc”។ ហើយជំនួបអ្នកទាំងពីនេះ នឹងក្លាយជាព្រឹត្តិការណ៍ដ៏ធំបំផុតក្នុងប្រវត្តិសាស្ត្រកម្ពុជា និងអាស៊ីអាគ្នេយ៍ផងដែរ។

គួរបញ្ជាក់ថា ជំនួបដ៏កក្រើករវាងជាងកាត់សក់ដៃឯក ព្រំ សំណាង នឹងស្តេច​ប្រដាល់មីយ៉ាន់ម៉ា ដាវ លីឌុច ធ្វើឡើងនៅថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២៣ ដោយការប្រកួតធ្វើឡើងនៅស្ថានីយទូរទស្សន៍ថោន ហើយអ្នកទាំងពីរប្រកួតលក្ខណៈម៉ាស់ហ្វៃ ១ទឹក ៩នាទី៕

អត្ថបទដែលជាប់ទាក់ទង