ផល សោ​ភ័​ណ្ឌ ត្រូវ​ប្រកួត​ជា​មួយ​ម្ចាស់​ខ្សែ​ក្រវាត់ ​របស់​ម្ចាស់ផ្ទះ​រុស្ស៊ី នៅ​ថ្ងៃ​សុក្រ​ ស្អែកនេះ ប្រកួតបែប​ឃី​ក​បុក​ស៊ី​ង

​ជើង​ខ្លាំង​ ផល​ សោ​ភ័​ណ្ឌ ​នឹ​ងត្រូវ​ឡើង​ប្រកួត​ជា​មួយ​ម្ចាស់​ខ្សែ​ក្រវាត់ ​Kamran Nabati របស់​រុស្ស៊ី នៅ​ក្នុង​ព្រឹត្តិ​ការណ៍ ​RCC Fair Fight 22 នៅទី​ក្រុង​ម៉ូស្គូ​ ប្រទេស​រុស្ស៊ី ​នា​ថ្ងៃទី​ ១៨ ​ខែសីហា ​ឆ្នាំ២០២៣ ហើយ​នេះ​ជា​កម្ម​វិធី​លំដាប់​ពិភព​លោកដែល​មាន​ការ​ប្រកួតរ​ហូត​ដល់ ​១៩​ គូ ​ខណៈ​សមាស​ភាព​កីឡា​ករ​អន្តរ​ជាតិ​ដែល​ត្រូវ​បាន​អញ្ជើញ​ឲ្យចូល​រួមសុទ្ធ​តែ​ជា​ជើង​ខ្លាំង​។

បើ​ទោះ​បី​ជា ផល សោ​ភ័​ណ្ឌ ធ្លាប់​មាន​បទ​ពិសោ​ធន៍​ប្រកួត​អន្តរ​ជាតិ​ច្រើនក៏ដោយ ​ប៉ុន្តែ​នេះ​ជា​លើក​ទី​១​ ហើយដែល​រូបគេ​ទទួល​បាន​ឱកាស​ទៅ​ចូល​រួម​ការ​ប្រកួត​លំដាប់​ពិភព​លោក ​នៅ​ប្រទេស​រុស្ស៊ី​​ ព្រោះ ​សោ​ភ័​ណ្ឌ ធ្លាប់​ឈ្នះ​បាន​ខ្សែ​ក្រវាត់ IPCC នៅ​សង្វៀន​ថោ​ន​ ហើយ​ស្ថា​ប័ន Inter​nat​ional Pro​fess​ional Combat Council (IPCC) នេះ ជា​ដៃគូ​សហ​ការ​យ៉ាង​សំខាន់​ជា​មួយ​ម្ចាស់​ផ្ទះ​រុស្ស៊ី ​ដើម្បី​រៀប​ចំ​ព្រឹត្តិ​ការណ៍​ RCC Fair Fight 22 នេះ​ផងដែរ។​

យ៉ាង​ណា​មិញ​ ប្រធាន​សហ​ព័ន្ធ​កីឡា​ប្រដាល់​គុន​ខ្មែរ​ប្រចាំ​ប្រទេស​រុស្ស៊ី ​លោក Oleg Kudrinsky បាន​និយាយ​ថា៖ “​ការ​ប្រកួត​នេះ ​នឹង​ក្លាយ​ជា​ការ​ប្រកួត​ដ៏​លំ​បាករ​បស់ ផល ​សោ​ភ័​ណ្ឌ ក្នុង​ការ​ស្វែងរក​ជ័យជ​ម្នះ ​ព្រោះ​ដៃគូ​របស់គេ ​Kamran Nabati ជា​អ្នក​ប្រដាល់​ដ៏​ឆ្លាត​វៃ និង​មាន​កណ្តាប់​ដៃ​វាយ​ចេញ​ដ៏​មាន​ប្រសិទ្ធ​ភាព​”។​

​លោក​ Tommy Kim ក៏បានតបថា​៖ “​បើ​ទោះបីជា​​កីឡាករ​រុស្ស៊ី​ម្នាក់​នេះ ​មាន​ជំនាញ​ខាង​ប្រើ​កណ្តាប់​ដៃ ​ប៉ុន្តែ ផល សោ​ភ័​ណ្ឌ ក៏មាន​ផ្លែ​សម្លាប់​ដូច​គ្នា ​ជាពិសេស​កែង​របស់​គេ ​ហេតុនេះ​ឱកាស​ឈ្នះ​មាន​ដូច​គ្នា ​គឺ​ខ្ញុំ​មាន​ការ​ជឿជា​ក់​ទៅ​លើ​គាត់ ហើយ​ប្រសិន​បើ​ សោ​ភ័​ណ្ឌ ​ទទួល​បាន​ជ័យ​ជម្នះ​មែន ​នោះ​ប្រទេស​ជាច្រើននៅលើ​​ពិភព​លោកនឹង​មាន​ការ​កោត​សរសើ​រ និង​ស្គាល់​គុន​ខ្មែរ​កា​ន់តែច្បា​ស់ ​ដែល​ចំណុច​នេះ នឹង​ធ្វើឲ្យទីផ្សារ​ប្រកួត​នៅ​លើ​ឆាក​អន្តរ​ជាតិ​របស់​កីឡា​ករ​កម្ពុជា​ កាន់តែ​រីក​ធំ​ឡើងៗ”។​

​ជា​មួយ​គ្នានេះដែរ ​ផល​ សោ​ភ័​ណ្ឌ ក៏បាន​បញ្ជាក់ដែរ​ថា៖ “ក្នុង​រយៈ​ពេល​ជាង​ ១​ឆ្នាំ​កន្លង​មក​នេះ ​រូបគេ​បាន​ប្រឹង​ប្រែង​ហ្វឹក​ហាត់​ខ្លាំង ពង្រឹង​សមត្ថ​ភាព​ខ្លួន​ឯង ​ដែល​ធ្វើឲ្យការប្រ​កួត​ប្រមាណ ១៧​ដង​ចុង​ក្រោយ​នេះ​ រូបគេមិន​ដែល​ចាញ់​នោះ​ទេ​ ចំណែក​ការ​បង្ហាញ​ខ្លួននៅ​ក្នុង​ព្រឹត្តិ​ការណ៍ ​RCC Fair Fight 22 នេះ រូបគេបានដា​ក់​ចិត្ត​ខ្លាំង ក្នុង​ការ​ប្រកួត​តំណាង​ឲ្យកម្ពុជា ​ហើយ​រូប​គេ​ក៏​យក​ការ​ប្រកួត​នេះ ​ដើម្បី​ជួយ​ដល់​ការងារ​សប្បុ​រសធ​ម៌​ ហើយ​ទោះបី​ឈ្នះ ឬ​ចាញ់ ខ្ញុំ​នឹង​ដក​ ៥​ភាគ​រយ​នៃ​តម្លៃ​ខ្លួន​របស់​ខ្ញុំជូន​ទៅ​មន្ទីរ​ពេទ្យ​គន្ធ​បុប្ផា​ ផងដែរ”៕

អត្ថបទដែលជាប់ទាក់ទង