ឥណ្ឌូណេស៊ី និងថៃ មានឈ្មោះឡើងទៅវគ្គ ១២ក្រុមចុងក្រោយ នៃបាល់ទះជើងឯកទ្វីបអាស៊ី
ពានរង្វាន់បាល់ទះប្រចាំទ្វីបអាស៊ី ២០២៣ បានរកឃើញក្រុមឆ្លងផុតពូលហើយ ក្នុងនោះមាន ១២ក្រុមដែលឆ្លងទៅជុំបន្ត ស្របពេលដែល ២ក្រុមទៅពីតំបន់អាស៊ានមានថៃ និងឥណ្ឌូណេស៊ី សុទ្ធតែកក់កៅអីឡើងទៅជុំបន្តដូចគ្នា។
ពិតណាស់ ការប្រកួតវគ្គ ១២ក្រុមចុងក្រោយធ្វើឡើងនៅថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៣ ដោយក្នុងនោះមាន៖
- អ៊ីរ៉ង់ ប៉ះ ប៉ាគីស្ថាន
- ចិន ប៉ះ ឥណ្ឌា
- កូរ៉េខាងត្បូង ប៉ះ ឥណ្ឌូណេស៊ី
- ជប៉ុន ប៉ះ បារ៉ែន
- តៃវ៉ាន់ ប៉ះ អ៊ីរ៉ាក់
- កាតារ ប៉ះ ថៃ
គួរបញ្ជាក់ផងដែរថា ពានរង្វាន់បាល់ទះប្រចាំទ្វីបអាស៊ី ២០២៣ នេះ បានកំណត់ថា ក្រុមដែលចូលរួម គឺមាន ១ក្រុមជាប្រទេសម្ចាស់ផ្ទះ ហើយ ១០ក្រុមជាសមាជិកកាលពីឆ្នាំចាស់ និង ៥ក្រុមជាប្រទេសដែលខ្លាំងនៅតំបន់ក្នុងទ្វីបអាស៊ី ប៉ុន្តែក្រុមអូស្ត្រាលី ស្រីលង្កា ម៉ុងហ្គោលី និងហ្វីលីពីន បានដកខ្លួនចេញ។