WOW! ពេលនេះក្រុមខ្លាំងទាំងពីរប៉ះគ្នា វគ្គផ្តាច់ព្រ័ត្រជើងឯកបាល់ទះអាស៊ីហើយ (មានវិដេអូ)

ពេលនេះរកឃើញក្រុមខ្លាំងពីឡើងទៅវគ្គផ្តាច់ព្រ័ត្រជើងឯកបាល់ទះអាស៊ី ២០២៣ ហើយ ដោយម្ចាស់​ការពារ​តំណែង​ជើង​ឯក​ឆ្នាំ​ចាស់ អ៊ីរ៉ង់ ត្រូវ​ប៉ះ​អធិរាជ​បាល់ទះប្រចាំ​តំបន់​អាស៊ី​​ ​ជប៉ុន នៅ​វគ្គ​ផ្តាច់​ព្រ័ត្រ​ ក្នុង​ការ​ប្រកួត​បាល់ទះ​ជើង​ឯក​អាស៊ី លើកទី​២២ ឆ្នាំ​២០២៣ បន្ទាប់​ពី​ទទួល​បាន​ជ័យជម្នះ​​រៀង​ៗ​ខ្លួន​នៅ​វគ្គ​ពាក់​កណ្តាលផ្តាច់​ព្រ័ត្រ​កាល​ពី​ល្ងាចមិញ។

ពិតណាស់ ស្តេចបាល់ទះ​ប្រចាំ​តំបន់​អាស៊ី ជប៉ុន ​ត្រូវ​បាន​ក្រុម​បាល់ទះ​កាតា បើក​ការ​នាំ​មុខសិត​ទី១ ​ដោយ​ពិន្ទុ ២២-២៥ ប៉ុន្តែ​ ជប៉ុន ​បាន​វាយ​បក​ ៣​សិត​មកវិញ (២៥-១៨ ២៥-១៥ និង ២៨-២៦)​ ហើយទទួល​បាន​ជ័យជម្នះ​ ដោយ​លទ្ធផល ៣-១ ដើម្បី​ឡើង​ទៅ​កាន់​វគ្គ​ផ្តាច់​ព្រ័ត្រតែម្តង ចំណែកឯ ម្ចាស់​ផ្ទះ​ អ៊ីរ៉ង់​ វិញ ធ្វើ​បាន​យ៉ាង​ល្អ​ ​ដោយ​បានលត់​ក្រុមបាល់ទះ ​ចិន​ ដោយ​លទ្ធផល ៣-០​ គឺ ២៥-២០ ២៥-២៣ និង ២៥-២៣ ដើម្បី​បោះ​ជំហាន​ទៅ​កាន់​វគ្គ​ផ្តាច់​ព្រ័ត្រ។

យ៉ាងណាមិញ កំណត់​ត្រា​ក្នុងការ​ប្រកួត​បាល់ទះ​ជើង​ឯក​អាស៊ី​ នេះ ជប៉ុន ធ្លាប់​ឈ្នះ​ជើង​ឯក​ ៩​សម័យ​កាល​ គឺ​ច្រើន​ជាង​គេ​បំផុត​ក្នុង​ប្រវត្តិ​សាស្ត្រពានរង្វាន់មួយនេះ ខណៈ​​អ៊ីរ៉ង់ ធ្លាប់​ឈ្នះ​ជើង​ឯក​បាន​ ៤​ដង ស្មើ​គ្នា​នឹង ​កូរ៉េ​ខាង​ត្បូង ​ដែរ ប៉ុន្តែ ​កូរ៉េខាង​ត្បូង ​នៅ​ឆ្នាំ​២០២៣​ នេះ​​ ទទួល​បាន​ត្រឹម​ចំណាត់​ថ្នាក់​លេខ​ ៥​ប៉ុណ្ណោះ​ ដោយ​មិន​បាន​ដល់​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ​នោះទេ។

គួរបញ្ជាក់ផងដែរថា ការ​ប្រកួតបាល់ទះ​ជើង​ឯក​អាស៊ី លើកទី​២២ ឆ្នាំ​២០២៣ នៅ​វគ្គ​ផ្តាច់​ព្រ័ត្រ រវាងម្ចាស់ផ្ទះ អ៊ីរ៉ង់ និង ជប៉ុន ត្រូវ​ធ្វើឡើង​នៅ​យប់​ថ្ងៃ​សៅរ៍ ទី​២៦ ខែ​សីហា​ ឆ្នាំ២០២៣ នេះ៕

អត្ថបទដែលជាប់ទាក់ទង