លោក Ancelotti និយាយបែបនេះពីរបួសរបស់ Vinicius កាលពីយប់មិញ

គ្រូបង្វឹកក្រុម Real Madrid លោក Carlo Ancelotti បានចេញសារ វិជ្ជមានមួយជុំវិញបញ្ហារបួសភ្លៅរបស់កីឡាករ Vinicius Junior ។

ក្រុមស្ដេចសរ Real Madrid បានបង្កភាពភ្ញាក់ផ្អើលយ៉ាងខ្លាំងក្រោយពួកគេទទួលជ័យជម្នះ ១-០ នៅក្រៅដីលើក្រុម Celta Vigo ខណៈដែលខ្សែបម្រើ Jude Bellingham ជាអ្នកស៊ុតបញ្ចូលទីនៅនាទីទី ៨១ ទោះបីជាយ៉ាងណាក៏ដោយ Vinicius ត្រូវគេមើលឃើញថា បានរងរបួសក្នុងអំឡុងពេលប្រកួត។

ក្រោយចប់ការប្រកួតលោក Ancelotti បានលើកឡើងថា៖ “ដំបូងពិតជាមានការព្រួយបារម្ភ ប៉ុន្តែវាមិនធ្ងន់ធ្ងរឡើយ ហើយយើងក៏មិនមានគម្រោងក្នុងការនាំយកកីឡាករថ្មីដែលអាចរកគ្រាប់បាល់បានដោយគ្មាន Vinicius ដូចដែលបានធ្វើនៅថ្ងៃនេះ តែរូបគេមិនអាចលេងទល់នឹងក្រុម Getafe បានទេ ដោយយើងមិនចង់ប្រថុយឡើយ”។

គួរបញ្ជាក់ថា នេះជាការប្រកួតលើកទីបីសម្រាប់ Real Madrid ក្នុងលីគ Laliga ដោយមាន ៩ ពិន្ទុស្ថិតនៅកំពូលតារាង៕ ប្រភព៖ football-espana

អត្ថបទដែលជាប់ទាក់ទង