អ្នកផលិតមាតិកាវ័យក្មេងរូបនេះ ចុះធ្វើទានដល់មនុស្ស ៧០០ នាក់ ជំនួសការអរគុណដល់អ្នកគាំទ្រ 700K

ពេជ្រ ពិសី គឺជាអ្នកបង្កើតមាតិកាក្នុងស្រុកដ៏មានប្រជាប្រិយភាពម្នាក់ មិនត្រឹមតែប៉ុណ្ណោះនាងក៏ជាម្ចាស់អាជីវកម្មវ័យក្មេងមួយរូបផងដែរ នាពេលនៅថ្មីៗនេះ នាងបានចុះទៅ ភូមិក្រាំងក្អុក ខេត្តព្រៃវែង ដែលជាស្រុកកំណើតរបស់លោកយាយនាងផ្ទាល់ ក្នុងគោលបំណងធ្វើបាយចំនួន ៧០០ ប្រអប់ចែកជូនដល់មនុស្សក្មេងចាស់ ៧០០ នាក់ ដើម្បីជាការអរគុណទៅដល់អ្នកដែលបានស្រលាញ់ និងចូលចិត្តនាងហើយបានចុច Follower នៅលើ Facebook Page របស់នាងចំនួន 700K Followers ។

តាមរយៈសកម្មភាពចុះទៅធ្វើទាននេះ ពិតជាធ្វើឲ្យមហាជនអ្នកលេងនៅលើបណ្ដាញសង្គមជាច្រើនបានគាំទ្រ និងសម្ដែងនូវអារម្មណ៍រំភើបរីករាយជំនួស ទង្វើដ៏ល្អរបស់ ពេជ្រ ពិសី និងក៏មាន អ្នកផលិតមាតិកាដូចគ្នា ដែលស្គាល់ឈ្មោះ Eve Tang ចូលទៅ Commnet ថា “ចូលចិត្តវីដេអូគាត់ណាស់ ជាពិសេសចូលចិត្តមនុស្សគាត់ហ្នឹងតែម្ដង Congratulations o hope you get 1M soon na ” និងមានអ្នកគាំទ្រផ្សេងទៀតថា “បើខ្ញុំជាបង ខ្ញុំប្រហែលទប់ទឹកភ្នែកមិនជាប់ទេ រំភើបណាស់ ” “ ទឹកចិត្តកញ្ញាពិតជាប្រសើរណាស់ ខ្ញុំស្ងើចចំពោះរឿងមួយនេះណាស់ ” មានការសាទរជាច្រើនផ្សេងទៀត រ៉ាប់មិនអស់នោះទេ ក្នុងការគាំទ្រសកម្មភាពរបស់ ពេជ្រ ពិសី។

គួរបញ្ជាក់ផងដែរថា ជារឿយៗក៏តែងតែឃើញ កញ្ញា ពេជ្រ ពិសី ចុះទៅធ្វើសកម្មភាពមនុស្សធម៌ជាច្រើនទៀត នៅតាមតំបន់ផ្សេងៗគ្នា និងតំបន់មួយចំនួនណាដែលដាច់ស្រយាល ទៅតាមសមត្ថភាព និងលទ្ធភាពរបស់នាងផ្ទាល់ទៀតផង៕

អត្ថបទដែលជាប់ទាក់ទង