កីឡាករបាល់ទះជម្រើសជាតិកម្ពុជា វឿន វាសនា ថា ការហ្វឹកហាត់នៅចិននឹងជួយឲ្យកម្ពុជា សាងប្រវត្តិសាស្រ្តជូនជាតិម្តងទៀត
កីឡាករជម្រើសជាតិបាល់ទះកម្ពុជា វឿន វាសនា បានឲ្យដឹងថា ការហ្វឹកហាត់នៅប្រទេសចិន នឹងជួយពង្រឹងសមត្ថភាពក្រុមជម្រើសជាតិបាល់ទះកម្ពុជាបន្ថែមទៀត ដើម្បីបង្ហាញខ្លួនកាន់តែល្អ ក្នុងការប្រកួតកីឡាអាស៊ីលើកទី១៩ នៅទឹកដីមហាអំណាចមួយនេះ។
អ្នកវាយបាល់ឆ្ងាយរបស់កម្ពុជា វឿន វាសនា បាននិយាយថា៖ “ខ្ញុំសង្ឃឹមថាពួកយើងនឹងអាចកសាងប្រវត្តិសាស្រ្តមួយទៀត សម្រាប់ពានអន្តរជាតិ ដែលមានប្រទេសជាច្រើនចូលរួម ហើយសម្រាប់ការបោះជំរុំហ្វឹកហាត់នៅប្រទេសចិន ខ្ញុំរំពឹងថាទទួលបានការប្រកួតមិត្តភាពជាច្រើននៅទីនោះ ហើយនឹងព្យាយាមក្រេបជញ្ជក់យកចំណេះដឹងបន្ថែមទៀតពីពួកគេ”។