ទើបផ្ដើមប្រកួតរដូវកាលថ្មីមិនបានប៉ុន្មានផង ពេលនេះ អង្គរថាយហ្គឺរ ប្រកាសចែកផ្លូវជាមួយគ្រូបង្វឹកលោក Alistair Heath

ក្លិបអង្គរថាយហ្គឺរបានប្រកាសចែកផ្លូវគ្នាជាផ្លូវការជាមួយគ្រូបង្វឹកលោក Alistair Heath បន្ទាប់ពីលោកទើបតែបានដឹកនាំការប្រកួតបាន ៤ សប្ដាហ៍ប៉ុណ្ណោះសម្រាប់រដូវកាលថ្មី ២០២៣/២៤។

ជាការពិតណាស់ អង្គរថាយហ្គឺរ បច្ចុប្បន្នឈរនៅចំណាត់ថ្នាក់លេខ ៨ នៃតារាង Cambodian Premier League ហើយអ្វីដែលគួរឲ្យគត់សម្គាល់ក្រោយឆ្លងកាត់ការប្រកួត ៤ លើកមកនេះ អង្គរថាយហ្គឺរ ទើបតែទទួលបានជ័យជម្នះ១លើក ប៉ុណ្ណោះ ដែលទទួលបរាជ័យរហូតដល់ ៣ លើក យ៉ាងណាមិញកាលពីពេលថ្មីៗនេះ ក្លិបបាល់ទាត់អង្គរថាយហ្គឺរ បានចេញសេចក្ដីប្រកាសជាផ្លូវការមួយថា៖ “ក្លិប អង្គរថាយហ្គឺរ និងលោកគ្រូបង្វឹក Alistair Heath បានធ្វើការព្រមព្រៀងចែកផ្លូវគ្នាចាប់ពីការផ្សាយជូនដំណឹងនេះ។ យើងសូមជូនពរឲ្យលោកគ្រូទទួលបានឱកាសល្អៗសម្រាប់ពេលខាងមុខ។
ក្លិបបាល់ទាត់ អង្គរថាយហ្គឺរ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការខិតខំប្រឹងប្រែង និងការរួមចំណែករបស់លោកគ្រូចំពោះកិច្ចការ និងស្នាដៃដែលលោកគ្រូបានបំពេញកន្លងមកសម្រាប់ក្លិបតាំងពីឆ្នាំ 2022 មក”។

គួរបញ្ជាក់ថា លោក Alistair Heath បានដឹកនាំក្រុម អង្គរថាយហ្គឺរ ជាលើកដំបូងនៅរដូវកាល ២០២២ ដែលកាលនោះក្លិបទទួលបានចំណាត់ថ្នាក់លេខ ៧ នៃលីគកំពូលកម្ពុជា Cambodia Premier League៕

អត្ថបទដែលជាប់ទាក់ទង