កីឡាករបរទេស ២ រូបទៀតហើយ ដែលលេងនៅលីគកំពូលកម្ពុជាបានជាប់ជម្រើសជាតិ

លីគកំពូលកម្ពុជា Cambodia premier league ត្រូវបានសម្រាករយៈពេល២សប្ដាហ៍ ដើម្បីឲ្យក្រុមជម្រើសជាតិប្រមូលផ្តុំគ្នាហ្វឹកហាត់ត្រៀមប្រកួតវគ្គជម្រុះបាល់ទាត់ពិភពលោក FIFA World Cup ឆ្នាំ២០២៦(FIFA Day) ក្នុងនោះកីឡាករជាច្រើនត្រូវបានកោះហៅចូលក្រុមជម្រើសជាតិ ខាងក្រោមនេះជាកីឡាករ២រូបដែលលេងនៅលីគកម្ពុជាត្រូវបានកោះហៅចូលក្រុមជម្រើសជាតិរបស់ខ្លួន៖

១, ខ្សែប្រយុទ្ធ Mouzinho Barreto De Lima របស់ក្លិបវិសាខាត្រូវបានកោះហៅចូលរួមជាមួយក្រុមជម្រើសជាតិទីម័រខាងកើត អាយុក្រោម ២៣ឆ្នាំ ត្រៀមប្រកួតពានរង្វាន់ AFC U២៣ Championship ២០២៣ វគ្គជម្រុះពូលF ស្ថិតនៅប្រទេសគុយវ៉ែត ចាប់ពីថ្ងៃទី៦-១២ ខែកញ្ញាខាងមុខនេះ។

២, ខ្សែបម្រើ John Frith របស់ក្លិបអាយអេសអាយ ដង្កោសែនជ័យត្រូវបានកោះហៅចូលរួមជាមួយក្រុមជម្រើសជាតិទីម័រខាងកើតដូចគ្នាត្រៀមប្រកួតពានរង្វាន់ AFC U23 Championship 2023 ជាមួយ Mouzinho ផងដែរ។

គួរបញ្ជាក់ថា គិតមកទល់ពេលនេះកីឡាករបរទេសដែលលេងនៅលីគកំពូលកម្ពុជាត្រូវបានកោះហៅចូលរួមជាមួយក្រុមជម្រើសជាតិរបស់ខ្លួនមានចំនួន៤រូបហើយ៕

អត្ថបទដែលជាប់ទាក់ទង