ក្រុមគោព្រៃ U២៣ កម្ពុជា នឹងត្រូវប្រកួតថ្ងៃនេះហើយ ពានរង្វាន់ AFC U២៣ Asian Cup Qatar ២០២៤

នៅថ្ងៃទី ០៣ ខែកញ្ញា ឆ្នាំ ២០២៣ ជម្រើសជាតិកម្ពុជាអាយុក្រោម ២៣ ឆ្នាំបានធ្វើដំណើទៅកាន់ប្រទេសអារ៉ាប៊ីសាអូឌីតដើម្បីចូលរួមប្រកួតពានរង្វាន់ AFC U២៣ Asian Cup Qatar ២០២៤ ដែលកម្ពុជាស្ថិតនៅក្នុងពូល J ដែលមាន លីបង់, ម៉ុងហ្គោលី និងអារ៉ាប៊ីសាអូឌីត។

យ៉ាងណាថ្ងៃនេះ នៅយប់វេលាម៉ោង ៨:០០ ក្រុមជម្រើសជាតិកម្ពុជានឹងត្រូវប៉ះជាមួយជម្រើសជាតិ លីបង់ មុនពេលប៉ះ ម៉ុងហ្គោលី នៅថ្ងៃទី ០៩ និងប៉ះ អារ៉ាប៊ីសាអូឌីត នៅថ្ងៃទី ១២ ខែកញ្ញានេះ សម្រាប់ U២៣ កម្ពុជាប្រកួតលើកចុងក្រោយបានចាញ់ជម្រើសឥណ្ឌូនេស៊ី ១-២ នៃព្រឹត្តិការណ៍ស៊ីហ្គេម ២០២៣ ចំណែក ជម្រើសជាតិ លីបង់ ប្រកួតលើកចុងក្រោយចាញ់ជម្រើសជាតិអាល់ហ្សេរីដូចគ្នានៃពានរង្វាន់ Pen Arba Game ២០២៣។

កុំភ្លេចជូនពរជម្រើសជាតិយើងម្នាក់មួយផង!

អត្ថបទដែលជាប់ទាក់ទង