CEO លីគកម្ពុជាថា អ្នកគាំទ្រកម្ពុជាមានទឹកចិត្តស្លូតបូតណាស់ ទោះជម្រើសជាតិរបស់ខ្លួនចាញ់ក៏ដោយ

នាយកប្រតិបត្តិនៃក្រុមហ៊ុនលីគកម្ពុជា លោក Satoshi Saito លើកឡើងអំពីប្រជាជនកម្ពុជា ពិតជាមានចិត្តប្រណីណាស់ បើទោះបីជាក្រុមជម្រើសជាតិរបស់ខ្លួនចាញ់ក៏ដោយនៅតែមានទឹកចិត្ត ស្លូតបូតថែមទាំងលើកចិត្តក្រុមនិងគ្រូបង្វឹកទៀតផង ដោយលោកបាននិយាយនៅក្នុងកិច្ចសំណេះសំណាលមួយដែលមានអ្នកសារព័ត៌មានកីឡាចូលរួមក្នុងការិយាល័យ Cambodian Premier League កាលពីថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៣។

តាមការស្រង់សំដីរបស់លោក Satoshi Saito បាននិយាយថា៖ “តើមានមូលហេតុអ្វី បានជាអ្នកគាំទ្ររបស់កម្ពុជា មានភាពស្លូតបូត និងមានចិត្តទូលាយនៅពេលក្រុមជម្រើសជាតិរបស់ខ្លួនចាញ់ មិនប្រតិកម្មបែជាអាណិតគ្រូបង្វឹកទៅវិញ ចំណុចនេះផ្ទុយគ្នាពីបណ្ដាលប្រទេសដទៃជាច្រើនដែលតែងតែខឹងសម្បារ ហើយខ្លះអាចនឹងឲ្យដកគ្រូបង្វឹកចេញតែម្ដង មិនថាប្រកួតបែបណាឡើយ ទោះមិត្តភាពនិងថ្នាក់ជាតិ គឺត្រូវតែឈ្នះ”។

ដោយលោកបានបន្ថែមទៀតថា៖ “គួរតែប្រតិកម្មបែបណាមួយ ដើម្បីឲ្យមានការផ្លាស់ប្ដូរ និងកែប្រែ ការធ្វើនេះអាចធ្វើឲ្យគ្រូបង្វឹក ធ្វើអ្វីដែលមិនអាចរីកចម្រើន និងដដែលៗ”។

គួរបញ្ជាក់ថា ការលើកឡើងបែបនេះលោកមិនសំដៅដល់នរណាម្នាក់ឡើយ ឬ គ្រូបង្វឹកណាមួយឡើយ។

អត្ថបទដែលជាប់ទាក់ទង