​អ្នក​ប្រមាញ់​គុន​ខ្មែរ​ ៥​ នាក់ នឹងត្រូវ​ប្រកួតជាមួយ​ អ្នក​ពិឃាត​ មកពី​ ៤ ​ប្រទេសផ្សេង​គ្នា នៅ​ថ្ងៃអាទិត្យ​ នេះ

កីឡាករ​លំដាប់​ជើង​ខ្លាំង​របស់​កម្ពុជា ​ចំនួន ​៥​ នាក់ ក្នុងនោះ​រួម​មាន៖​ ធឿ​ន ធារ៉ា​ ឈឿង ល្វៃ​ ឈុត សេរី​វ៉ាន់​ថង​ ពេជ្រ ប៊ុន​សិ​ដ្ឋ និ​ង គោរម​ ច័ន្ទ​រាជ ត្រូវ​បាន​ដាក់​ឲ្យប្រកួត​មិត្ត​ភាព​អន្ត​រជាតិនៅ​​ក្នុង​ព្រឹត្តិ​ការណ៍​ Kun Khmer​ Grand Champion នៅលើ​សង្វៀន​ថោ​ន ជា​មួយ​អ្នក​ប្រយុទ្ធ​មកពី ៤ ​ប្រទេស​ផ្សេង​គ្នា នៅ​​ថ្ងៃ​អាទិត្យ​ ទី​ ១០ ​ខែ​កញ្ញា ឆ្នាំ២០៣​​។​

ពិតណាស់ កីឡាករ​ជើងខ្លាំងថ្មី​ដែលកំពុង​ល្បី​ឈ្មោះ គោ​រម​ ច័ន្ទ​រាជ នឹង​ត្រូវ​​ប្រកួត​​មុន​គេជាមួយ​អ្នក​ប្រដាល់​​ថៃ Robert Sor.Mongkogarnchang ក្នុង​ទម្ងន់ ​៥៤​ គីឡូក្រាម បន្ទាប់​មក​កីឡាករ​វាយ​មិន​ដក​ថយ ​ពេជ្រ ប៊ុន​សិដ្ឋ ​ត្រូវ​ជួប​ជើង​ខ្លាំង​របស់​ចិន Lan S​hanteng ក្នុង​ទម្ងន់​ ៥៧ ​គីឡូ​ក្រាម​ ចំណែក​ម្ចាស់​មេដាយ​មាស​ស៊ី​ហ្គេម ​ឈុត សេរី​វ៉ាន់​ថង ដែល​បាន​បាត់​មុខ​ពីស​ង្វៀន​ប្រដាល់​​មួយ​រយៈ​មកនោះ នឹង​ត្រូវ​ប្រកួត​ជាមួយ​កីឡា​ករ​រូ​ម៉ា​នី Silviu Vites ក្នុង​ទម្ងន់ ​៦០ ​គីឡូក្រា​ម រីឯ​ម្ចាស់​មេដាយ​មាស​ស៊ី​ហ្គេម ​ឈឿង ល្វៃ ត្រូវ​ប្រឈម​មុខជាមួ​យ​អ្នក​ប្រយុទ្ធ​របស់​ថៃ T​etchmai Chor Narongsak ក្នុង​ទម្ងន់​ ៧២​ គីឡូក្រាម ​ហើយ​ជើង​ខ្លាំង ​ធឿន​ ធារ៉ា​ ត្រូវប៉ះជា​មួយ​អ្នក​ប្រដាល់​បេឡា​រុស ​Nikata Gerasismovich ក្នុង​ទម្ងន់​ ៧២​ គីឡូក្រា​ម​ផងដែរ​។​

យ៉ាងណាមិញ ចំពោះ​ជើង​ខ្លាំង​ទាំង ​៥​នាក់​របស់​កម្ពុជា​នេះ ​ត្រូវបាន​ម្ចាស់​កម្មវិធី​ឲ្យឈ្មោះថា៖​ ជា «​អ្នក​ប្រមាញ់​គុន​ខ្មែរ​» ចំណែក​កីឡាករ​បរទេស​ទាំង​ ៥​នាក់​វិញ ជា «​អ្នក​ពិឃាត​» ដោយ​ការ​ប្រកួត​អន្ត​រជាតិ​ទាំង​ ៥​គូ​នេះ​ ធ្វើ​ឡើង​ត្រឹម​ ៣​ទឹក​ដូច​គ្នា ហើ​យ​ជា​មួយ​គ្នានេះ​ លោក គឹម ស្រ៊ុន​កុសល ​ទីប្រឹក្សា​ទូរទស្សន៍​ថោ​នបាន​ឲ្យដឹង​ថា៖ ​ការ​ប្រកួត​ទាំង​ ៥ ​គូ​នេះ នឹង​មាន​ភាព​ទាក់​ទាញ និង​​ជក់ចិត្ត​ខ្លាំង​ព្រោះ​បាន​សម្រិត​សម្រាំង​យក​សុទ្ធតែ​កីឡាករ​ មាន​សមត្ថ​ភាព​ល្អៗមក​ប្រកួតតែប៉ុណ្ណោះ​។​

គួរបញ្ជាក់ផងដែរថា ការប្រកួតអ្នកប្រមាញ់គុននខ្មែរ​​​ក្នុង​ព្រឹត្តិ​ការណ៍​ Kun Khmer​ Grand Champion នៅលើ​សង្វៀន​ថោ​ន គេនឹងធ្វើឡើងនៅ​​ថ្ងៃ​អាទិត្យ​ ទី​១០ ​ខែ​កញ្ញា ឆ្នាំ២០៣​​ ហើយចាប់​ផ្តើម​ពី​​ម៉ោង ​១១ៈ០០ ​ព្រឹក​តទៅ​៕

អត្ថបទដែលជាប់ទាក់ទង