ឈរនៅលេខ ២ ក្នុងពូលបណ្ដោះអាសន្ន យប់នេះ U២៣ កម្ពុជា ត្រូវប៉ះជាមួយ ម៉ុងហ្គោលលី ម៉ោង ៨:០០យប់

យប់នេះ U២៣ ជម្រើសជាតិកម្ពុជា ត្រូវប៉ះជាមួយ ម៉ុងហ្គោលលី សម្រាប់ការប្រកួតជាលើកទី២ ដែលស្ថិតនៅក្នុងពូល J សម្រាប់ការប្រកួតបើកឆាកលើកទី១ កម្ពុជា ប៉ះជាមួយជម្រើសជាតិលីបង់ ដោយលទ្ធផល ២-២ ចែកគ្នាម្នាក់មួយពិន្ទុ ដែលកម្ពុជាឈរនៅលេខរៀងទី២ និង លីបង់ឈរនៅលេខរៀងទី៣ ក្នុងពូលជាបណ្ដោះអាសន្ន។

ចំពោះ ម៉ុងហ្គោលលី ការប្រកួតលើកទី១ បានបរាជ័យក្រោយថ្វីជើង អារ៉ាប៊ីសាអូឌីត ក្នុងលទ្ធផល ៣-១ ដែលធ្វើឲ្យ ម៉ុងហ្គោលលី ឈរនៅលេខរៀងទី៤ និង អារ៉ាប៊ីសាអូឌីត ឈរនៅលេខរៀងទី១ មានបីពិន្ទុ យ៉ាងណានៅយប់នេះ ជម្រើសជាតិកម្ពុជាត្រូវតែទទួលជ័យជម្នះជាដាច់ខាតដើម្បីឡើងទៅកាន់វគ្គបន្ត។

គួរជម្រាបផងដែរថា ក្រុមដែលអាចឡើងទៅកាន់វគ្គបន្តបាន គឺជាក្រុមដែលស្ថិតនៅលេខមួយក្នុងពូល ហើយក្រុមដែលឈរនៅលេខរៀងទី២ គឺរើសយកតែ៤ ក្រុមល្អៗប៉ុណ្ណោះក្នុងចំណោម ១១ ពូល។

អត្ថបទដែលជាប់ទាក់ទង