ក្នុងចំណោម ៣ ប្រកួតចុងក្រោយរបស់កម្ពុជា ប៉ះ ម៉ាកាវ គោព្រៃចាញ់តែមួយលើកប៉ុណ្ណោះ

ជម្រើសជាតិកម្ពុជាក្រុមធំនៅមានភារកិច្ចមួយប្រកួតទៀត នៅល្ងាចនេះ បន្ទាប់ពីជំនួបចុងក្រោយ ប្រកួតជាមួយហុងកុង លទ្ធផលបានត្រឹមស្មើគ្នា ១-១ កាលពីថ្ងៃព្រហស្បត្តិ សប្តាហ៍មុននេះ និងសម្រាប់នៅថ្ងៃទី១១នេះ ក្រុមជម្រើសជាតិកម្ពុជា ត្រូវជួបជាមួយ ម៉ាកាវ មួយប្រកួតទៀត ដោយការប្រកួតចាប់ផ្តើមពីម៉ោង ៧:០០ យប់ តទៅ ស្ថិត​នៅ​ពហុកីឡដ្ឋានជាតិអូឡាំពិក យ៉ាងណាមិញ សម្រាប់ប្រវត្តិប្រកួតចំនួន ៣លើកចុងក្រោយ រវាងកម្ពុជា និង ម៉ាកាវ គឺទទួលបានលទ្ធផលដូចខាងក្រោមនេះ៖

– ថ្ងៃទី១៦ ខែកុម្ភៈ ២០១១ ម៉ាកាវ ៣-២ កម្ពុជា ពានរង្វាន់ AFC Challenge League
– ថ្ងៃទី១២ ខែមីនា ២០១៥ កម្ពុជា ៣-០ ម៉ាកាវ ពានរង្វាន់ FIFA World Cup Qualiflcation
– ថ្ងៃទី១៧ ខែមីនា ២០១៧ ម៉ាកាវ ១-១ កម្ពុជា ពានរង្វាន់ FIFA World Cup Qualiflcation

ចង់ដឹងថា ក្រោមការដឹកនាំផ្ទាល់របស់លោក Felix Delmas ក្រុមជម្រើសជាតិកម្ពុជា ប៉ះជាមួយ ម៉ាកាវ ក្នុងជំនួបមិត្តភាពជាថ្មីល្ងាចនេះ នឹងទទួលលទ្ធផលយ៉ាងណាដែរ ខណៈក្រោយចប់ការប្រកួតជាមួយហុងកុង លោកថ្លែងក្នុងសិន្និសិទ ហាក់នៅមានយុទ្ធសាស្ត្រថ្មីទៀត សម្រាប់ការប្រកួតមួយនេះផងដែរ៕

អត្ថបទដែលជាប់ទាក់ទង